​សមត្ថកិ្ច​ក្រុង​បាវិត​ឃាត់ខ្លួន​បុរស​២​នាក់​បង្ហោះ Facebook ក្លែងបន្លំ​សំបុត្រកំណើត​ថា ខេត្តស្វាយរៀង​ស្ថិតក្នុង​ប្រទេស​វៀតណាម

ដោយ៖ធារ៉ា 

​ខេត្តស្វាយរៀង​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មក​សាកសួរ​បន្ទាប់ពី​បង្ហោះ​facebook បំភ្លៃ​ឯកសារ​សាធារណៈ សំបុត្រ​បញ្ជាក់​កំណើត​ខេត្តស្វាយរៀង ប្រទេស​វៀតណាម នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

 សមត្ថកិច្ច​នគ​បាល​ក្រុង​បាវិត​បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់ នោះ​មាន ឈ្មោះ សុខ សំ​អ៊ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ជា​អ្នក​បង្ហោះ​ដាក់​facebook និង​ម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែល​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាវិត ជា​អ្នកសរសេរ បន្ទាប់ពី​ស្រាវជ្រាវ​រកឃើញថា ជនសង្ស័យ​ទាំង​២​នេះ បាន​បំភ្លៃ​ឯកសារ​សាធារណៈ សំបុត្រ​បញ្ជាក់​កំណើត ដោយ​ដាក់ថា ខេត្តស្វាយរៀង ស្ថិតក្នុង​ប្រទេស​វៀតណាម ហើយ​បង្ហោះ​ក្នុង Facebook នាំ​ឲ្យ​បំពុលបរិយាកាស​។ 

​សូម​បញ្ជាក់ដែរថា នៅ​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៥ ឈ្មោះ​សុខ សំ​អ៊ា​ន បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​តាម​ទំព័រ​ហ្វេ​ស​បុក​ធ្វើ​ឲ្យ​មហាជន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​សំបុត្រ​បញ្ជាក់​កំណើត​របស់​ឈ្មោះ​ញ៉ែម ឈឿន ដោយ​សរសេរថា កើត​នៅ​ថ្ងៃទី​១៧ មេសា ១៩៥៨ នៅ​ភូមិ​តា​ពៅ ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រទេស​វៀតណាម ធ្វើ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៤​ចុះហត្ថលេខា​ដោយ​លោក សាញ់ សាខុន មេឃុំ​បាវិត បច្ចុប្បន្ន​ចៅសង្កាត់​បាវិត គឺមាន​អ្នក​ក្លែង​ឯកសារ​។​

 ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ក្រុង​បាវិត​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕