Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

១៩ ​វិច្ឆិកា​ម្សិលមិញ​នេះ ជា​ថ្ងៃ​គម្រប់​២០ឆ្នាំ នៃ​​នៃ​ការ​ក្លាយ​ជា​អ្នក​ចាំទី​​របស់​ Gianluigi Buffon។ ​ទោះ​ឈាន​ដល់​វ័យ​៣៧ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​ Buffon នៅ​តែ​ជា​អ្នក​ចាំ​ទី​កំពូល​របស់​អ៊ីតាលី មិន​ទាន់​មាន​អ្នក​ជំនួស​បាន​នៅ​ឡើយ។ តើ​អាជីព​២០ឆ្នាំ​កន្លង​មក Buffon បាន​សាង​ស្នាដៃ​អ្វី​ខ្លះ?

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ចាប់​កំណើត​ក្នុង​គ្រួសារ​ឈាម​ជ័រ​អ្នក​កីឡា

 

Buffon បាន​កើត​ថ្ងៃ​២៨ មករា ១៩៧៨ ​ក្នុង​គ្រួសារ​អត្តពលិក​អ៊ីតាលី ដោយ​មាន​ម្ដាយ​ឈ្មោះ Maria Stella ជា​កីឡា​ការិនី​ចោល​ដុំដែក ឯ​ឪពុក​ឈ្មោះ Adriano ជា​កីឡាករ​លើក​ទម្ងន់។ បងប្អូន​ស្រី​២នាក់​របស់ Buffon ឈ្មោះ Vorenica និង Guendalina ក៏​ជា​កីឡា​ការិនី​បាល់ទះ​ជម្រើស​ជាតិ​អ៊ីតាលី ចំណែក​ពូ​បង្កើត​ Dante Masocco គឺ​ជា​កីឡាករ​បាល់បោះ​ក្នុង​លីក​​បាល់បោះ Serie A1 និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ វីរបុរស​អ្នក​ចាំទី​អ៊ីតាលី Lorenzo Buffon ក៏​ជា​បង​ប្អូន​ជីដូន​មួយ​ជាមួយ​ជីតា​របស់​ខ្លួន​ផង​ដែរ។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

Buffon ពី​កុមារភាព ជាមួយម្ដាយ

 

ចាប់​ផ្ដើម​លេង​បាល់​ក្នុង​ឈុត​យុវជន ជា​ខ្សែ​បម្រើ

 

Buffon បាន​ចាប់ផ្ដើម​លេង​បាល់ទាត់​ក្នុង​ឈុត​យុវជន Parma ក្នុង​ឆ្នាំ​១៩៩១ ក្នុង​អាយុ​១៣ឆ្នាំ។ អំឡុង​ពេល​​លេង​ឲ្យ​ក្រុម Academy របស់ Parma នោះ Buffon លេង​ក្នុង​តំណែង​ជា​ច្រើន (ក្រៅ​ពី​ចាំ​ទី) ជា​ពិសេស​គឺ​ជា​ខ្សែ​បម្រើ។ ដោយ​សារ​តែ​​អ្នក​ចាំ​ទី​អ៊ីតាលី Thomas K’Kono បាន​លេង​យ៉ាង​ល្អ​នៅ World Cup ឆ្នាំ​១៩៩០ ធ្វើ​ឲ្យ Buffon ចាត់​ទុក​ជា idol ហើយ​ក៏​មាន​ចិត្ត​ចង់​ផ្លាស់​ទៅ​ធ្វើ​អ្នក​ចាំ​ទី​ដូច idol របស់​ខ្លួន​ដែរ។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ចៃដន្យ​មាន​ពេល​មួយ អ្នក​ចាំ​ទី​ទាំង​២​ក្នុង​ក្រុម​យុវជន​ Parma បាន​រង​របួស ធ្វើ​ឲ្យ Buffon ត្រូវ​បាន​គ្រូ​បង្វឹក​ជ្រើស​ធ្វើ​ជា​អ្នក​ចាំ​ទី ដោយ​មើល​ឃើញ​ចំណង់ចំណូល​ចិត្ត​របស់​គេ​ រួម​ទាំង​កម្ពស់ និង​កាយ​សម្បទា​អំណោយផល។ ដោយ​សារ​តែ​ចិត្ត​ស្រលាញ់ រូប​គេ​បាន​ស៊ាំ​នឹង​តំណែង​ថ្មី​យ៉ាង​លឿន ហើយ​ត្រឹម​រយៈ​ពេល​២សប្ដាហ៍ គ្រូ​បង្វឹក​បាន​ដាក់​ឲ្យ​គេ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​តែ​ម្ដង។

 

ឆ្នាំ​១៩៩៤ Buffon ត្រូវ​គ្រូ​បង្វឹក​ឈុត​ធំ​ ហៅ​ឲ្យ​ចូល​ហាត់​ជាមួយ​ក្រុម​ឈុត​ធំ មុន​ក្លាយ​ជា​កីឡាករ​ឈុត​ធំរបស់ Parma នៅ​ឆ្នាំ​១៩៩៥ ក្នុង​អាយុ​១៧ឆ្នាំ។ Buffon បាន​លេង​ប្រកួត​ដំបូង​ក្នុង​លីក​កំពូល​អ៊ីតាលី Serie A នា​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ១៩៩៥ ដោយ​អាច​រក្សា clean sheet (មិន​ឲ្យ​គេ​ទាត់​ចូល) ក្នុង​ប្រកួត​នោះ ពោល​គឺ​ស្មើ ០-០ ទល់​នឹង​ជើង​ឯក​អ៊ីតាលី AC Milan ដោយ​អាច​សង្រ្គោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ​ខ្លាំងៗ​នា​ពេល​នោះ ដូច​ជា Roberto Baggio, George Weah និង Marco Simone ជា​ដើម។ ក្រោយ​ប្រកួត​នោះ Buffon បាន​បង្ហាញ​ខ្លួន​៧ប្រកួត​ទៀត​ឲ្យ​ក្រុម​ឈុត​ធំ ក្នុង​រដូវ​កាល​នោះ ដោយ Parma ឈរ​លេខ​៦​ អាច​ជាប់​ទៅ​លេង UEFA Cup (​បច្ចុប្បន្ន Europa League)។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

រដូវកាល​ទី​២ ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់ Parma ល្បី​ពេញ​អ៊ីតាលី

 

រដូវកាល ១៩៩៦-១៩៩៧ ជា​រដូវកាល​ទី​២​របស់ Buffon ក្នុង​ក្រុម​ឈុត​ធំ​របស់ Parma ហើយរូប​គេ​អាច​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​ទាំង​វ័យ​ក្មេង រុញ​ច្រើន​ Luca Bucci និង Alessandro Nista ទៅ​កៅអី​បម្រុង។ Parma បាន​ឈរ​លេខ​២​ក្នុង​រដូវ​កាល​នោះ នៅ​ពី​ក្រោម​ក្រុម​ជើង​ឯក Juventus ហើយ​បាន​ជាប់​ទៅ​លេង​នៅ UEFA Champions League។ Buffon បាន​របូត​គ្រាប់​បាល់​តែ​១៧គ្រាប់​ប៉ុណ្ណោះ​ក្នុង​២៧ប្រកួត​ ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​អ៊ីតាលី។

 

ឈ្នះ​ពាន​២​ក្នុង​រដូវ​កាល​ទី​៤ និង​ជាប់​ជា Goalkeeper of the Year លើក​ដំបូង

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

១៩៩៨-១៩៩៩ Buffon បាន​ជួយ​ឲ្យ Parma ឈ្នះ​ពាន​អឺរ៉ុប​លើក​ដំបូង គឺ​ពាន UEFA Cup ដោយ​រក្សា clean-sheet ក្នុង​ប្រកួត​ផ្ដាច់ព្រ័ត្រ ឈ្នះ Marseille ៣-០។ មិន​ត្រឹម​តែ​ប៉ុណ្ណោះទេ Parma ក៏​បាន​ឈ្នះ​ពាន Coppa Italia ផង​ដែរ ប៉ុន្តែ​ជាប់​លេខ​៤​នៅ Serie A។ ទម្រង់​លេង​ដ៏​លេចធ្លោ បាន​ធ្វើ​ឲ្យ Buffon ឈ្នះ​ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត ឬ Goalkeeper of the Year ជា​លើក​ដំបូង​​ និង​ពាន Bravo Award (ពាន​សម្រាប់​កីឡាករ​ល្អ​បំផុត​ទាំង​២៣ប្រចាំ​អឺរ៉ុប) ផង​ដែរ។ ក្រៅ​ពី​នេះ Buffon ក៏​ឈរ​ទី​៥​ក្នុង​បញ្ជី​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​លោក​នា​ពេល​នោះ IFFHS World’s Best Goalkeeper និង​ជាប់​ជា​បេក្ខភាព​មួយ​រូប​ដើម្បី​ដណ្ដើម​ពាន Ballon d’Or ថែម​ទៀត​ផង។

 

រដូវ​កាល​បន្ទាប់ Buffon បាន​ជួយ Parma ឈ្នះ​ពាន​១ទៀត​គឺ Supercoppa Italiana ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង AC Milan។

 

ក្លាយ​ជា​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​ក្នុង​លោក ពេល Juventus ទិញ​យក​ពី​ Parma

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

មុន​ចាប់​ផ្ដើម​រដូវកាល​ ២០០១-២០០២ ដោយ​មើល​ឃើញ​ភាព​ខ្លាំង​របស់​ Buffon ក្រុម​យក្ស​អ៊ីតាលី​ Juventus បាន​ចំណាយ​លុយ​ដល់​ទៅ​ ៣២,៦លាន​ផោន (ជិត​៥០លាន​ដុល្លារ) ទិញ​រូប​គេ​ពី Parma ដែល​ជា​តម្លៃ​នៃ​ការ​ទិញ​ដូរ​ថ្លៃ​បំផុត​មួយ​ក្នុង​លោក និង​ជា​តម្លៃ​ថ្លៃ​បំផុត​របស់ Juventus នា​ពេល​នោះ។ នៅ​ពេល​នោះ Roma និង Barcelona ក៏​ចង់​បាន​​ដែរ ប៉ុន្តែ​ Buffon ជ្រើស​យក​ Juventus ដោយ​សារ​ការ​ជម្រុញ​ពី​ឪពុក​របស់​ខ្លួន។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ក្រោយ​ចូល​ក្រុម​ថ្មី​ភ្លាម Buffon បាន​ពាក់​អាវ​លេខ១ ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១ ជំនួស​អ្នក​ចាំ​ទី​ហូឡង់ Edwin van der Sar ដែល​ក្លិប​លក់​ទៅ​ឲ្យ Fulham។

 

រយៈ​ពេល​ជាង​១៤ឆ្នាំ​នៅ Juventus អ្នក​ចាំ​ទី​កម្ពស់ ១,៩១ម៉ែត្រ បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ក្នុង​នោះ​មាន​ Serie A ៦ដង, Serie B ម្ដង (ពេល Juventus ត្រូវ​និន័យ​ទៅ​លេង Serie B), Coppa Italia ម្ដង, Supecoppa Italiana ៥ដង, និង​ជា​ជើងឯករង​ UEFA Champions League ២ដង​ផង​ដែរ។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ជាប់​ជម្រើស​ជាតិ​គ្រប់​លំដាប់​អាយុ​តាំង​ពី U-15 ដល់ U-23 និង​ចូល​ឈុត​ធំ​ត្រឹម​អាយុ​១៩ឆ្នាំ

 

Buffon បាន​​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​គ្រប់​លំដាប់​អាយុ ទាំង​ U-15, U-16 រហូត​ដល់ U-23។ នៅ​ថ្ងៃ​២៩ តុលា ១៩៩៧ Buffon បាន​​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ឈុត​ធំ​អ៊ីតាលី​លើក​ដំបូង​​ក្នុង​អាយុ​ត្រឹម​​១៩ឆ្នាំ ក្រោម​ការ​បង្វឹក​របស់​លោក Cesare Maldini អំឡុង​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​១៩៩៨ ទល់​នឹង​ក្រុម​រុស្ស៊ី។ Buffon បាន​ប្ដូរ​ចូលលេង នៅ​ពេល​អ្នក​ចាំទី​ដៃ​ទី​១​រងរបួស​ពេល​ប្រកួត។ រូប​គេ​បាន​ជួយ​សង្រ្គោះ​បាល់​ជាច្រើន​នៅ​លើ​ទីលាន​ពោរពេញ​ដោយ​​ទឹកកក ជា​លទ្ធផល​ស្មើ​គ្នា ១-១ ខណៈ​១គ្រាប់​របស់​ម្ចាស់​ផ្ទះ​រុស្ស៊ី គឺ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Fabio Cannavaro។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ Buffon បាន​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន​​រង្វាន់​ពិភលោក FIFA World Cup ឆ្នាំ​២០០៦។ ក្រៅ​ពី​នេះ អ៊ីតាលី​​ក៏​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Euro ឆ្នាំ​២០១២​ និង​បាន​មេដាយ​សំរឹទ្ធ​ FIFA Confederations Cup ឆ្នាំ​២០១៣​ផង​ដែរ។

 

ពាន​ផ្ទាល់​ខ្លួន និង​កំណត់ត្រា​ច្រើន​មិន​គួរ​ឲ្យ​ជឿ

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ក្នុង​អាជីព​២០ឆ្នាំ​មក​នេះ Buffon ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ជា​ច្រើន ចំណែក​កំណត់ត្រា​វិញ​ក៏​ច្រើនដែរ។ ពាន​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ពាន​អ្នក​ចាំ​ទី​​ល្អ​បំផុត​នៅ Serie A ៩ដង, ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​លោក ៤ដង, ពាន​អ្នក​ចាំទី​ល្អ​បំផុត​ក្នុង​២៥ឆ្នាំ​ចុង​ក្រោយ, ពាន​អ្នក​ចាំ​ទី​ល្អ​បំផុត​ប្រចាំ​សតវត្ស​ទី២១, ពាន​អ្នក​ចាំទី​ល្អ​បំផុត​ទ្វីប​អឺរ៉ុប ម្ដង, ពាន FIFPro World XI ២ដង និង​ពាន​ជា​ច្រើន​ទៀត។

 

ចំណែក​កំណត់ត្រា​វិញ រួម​មាន​ដូច​ជា៖ កីឡាករ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​ច្រើន​ដង​ជាង​គេ (១៥៤ដង), អ្នក​ចាំទី​រក្សា clean-sheet ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​​ World Cup (ស្មើ​អ្នក​ចាំទី​៥នាក់ទៀត), អ្នក​ចាំទី​តែ​ម្នាក់​ក្នុង​លោក ដែល​អាច​ឈ្នះ​ពាន UEFA Club Footballer of the Year (២០០៣), អ្នក​ចាំទី​ថ្លៃ​បំផុត​ក្នុង​លោក និង​កំណត់ត្រា​ជា​ច្រើន​ទៀត។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

ជីវិត​ផ្ទាល់​ខ្លួន

Buffon បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​តារា​ម៉ូដែល​ឆេក Alena Seredova ក្នុង​ខែ​មិថុនា ឆ្នាំ​២០១១ ក្រោយ​​រស់​នៅ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៥។ ពួក​គេ​មាន​កូន​២​នាក់ គឺ Louis Thomas (កើត​ឆ្នាំ​២០០៧) និង David Lee (កើត​ឆ្នាំ​២០០៩)។ ខែ​ឧសភា ២០១៤ Buffon បាន​ប្រកាស​ថា​បាន​លែង​លះ​ភរិយា ក្រោយ​រៀបការ​បាន​៣ឆ្នាំ។ ថ្មីៗ​នេះ ​​បាន​ទាក់ទង​ពិធីការិនី​កីឡា Ilaria D’Amico ហើយ​ថែម​ទាំង​បាន​ប្រកាស​ថា​នឹង​មាន​កូន​ឆាប់ៗ​ខាង​មុខ​ផងដែរ។

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

សម្រាប់​ប្រិយមិត្ត គិត​ថា Buffon ជា​អ្នក​ចាំទី​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់​ដែរ​ឬ​ទេ?

 

20 years of Superman! @gianluigibuffon #UCL pic.twitter.com/8g1JyLAcbR

— Champions League (@ChampionsLeague) November 19, 2015

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 

Buffon ធ្លាប់​ជា​ខ្សែ​បម្រើ មុន​ក្លាយ​ជា​កំពូល​អ្នក​ចាំ​ទី​ពិភពលោក

 
ប្រែសម្រួល៖ សុវត្ថិ