ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ


ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

ធនាគារ​សហ​​ពាណិជ្ជ ​ក.អ ​ដែល​ហៅ​កាត់​ថា ​UCB ​បាន​សម្ពោធ​សាខា​ថ្មី​ ២ ​កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ​វិច្ឆិកា​នេះ​​​គឺ​នៅ​សាខា​ទឹក​ល្អក់​ ​និង​សាខា​ទឹក​ថ្លា។​

 

ការ​សម្រេច​បង្កើត​សាខា​បន្ថែម​ពី​នេះ​គឺ​ដោយសារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​បទ​ពិសោធន៍​មួយ​នេះ​ចង់​ផ្ដល់​ភាព​ងាយស្រួល ​និង​សេវា​​ឲ្យ​កាន់​តែ​ទូលាយ​​​ឲ្យ​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី​កាន់​តែ​កក់ក្ដៅ​​។

 

 ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

​​ក្នុង​ពិធី​ថ្លែង​នៃ​​ការ​សម្ពោធ​ព្រឹក​នេះ​ ​គណៈ​​គ្រប់គ្រង​គ្រប់​ជាន់​ថ្នាក់​នៃ​ធនាគារ​ UCB ​បាន​ប្ដេជ្ញា​ចិត្ត​ ​ធ្វើ​យ៉ាង​ណា​​ឲ្យ​អតិថិជន​កាន់​តែ​មាន​ភាព​ងាយស្រួល ​និង​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​មក​លើ​ធនាគារ។ ​បើ​តាម​ប្រសាសន៍​ថ្នាក់​ដឹកនាំ​ធនាគារ​​សង្ឃឹម​ថា ​នឹង​ធនាគារ​នឹង​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ឲ្យ​បាន​​បន្ត​ពង្រីក​សាខា​បន្ត​ទៀត។ ​សាខា​ថ្មី​ទាំង​ពីរ​ដែល​ទើប​នឹង​សម្ពោធ​​នេះ​ ធ្វើ​​​ឲ្យ​ធនាគារ​ទាំង​មូល​មាន​សាខា​កើន​ដល់ ​១០ ​កន្លែង​ហើយ​ទូទាំង​រាជធានី​ភ្នំពេញ។​

 

សម្រាប់​ទី​តាំង​ថ្មី​នៃ​សាខា​ទាំង​ពីរ៖

 

​- ទី​តាំង​ទី​ ១ ​សាខា​ទឹក​ល្អក់​ ជា​សាខា​ទី ៩ ​ស្ថិត​នៅ​អគារ​លេខ ​342E-342F ​(ជិត​ច្រមុះ​ជ្រូក​ផ្សារ​ហេងលី) ​​សង្កាត់​ទឹក​ល្អ​ ៣ ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

 

- ទីតាំង​ទី ២ ​សាខា​ទឹកថ្លា ​ជា​សាខា​ទី ១០ ​ស្ថិត​នៅ​អគារ​លេខ​​ A123-A125 ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ។​​

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

​ធនាគារ​ពាណិជ្ជ ក.អ​ ត្រូវ​បាន​បង្កើត​​ឡើង​តាំង​ពី​ឆ្នាំ ​១៩៩៤ ​មក​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ​១៩៩៣ ​​ដើម្បី​រួម​ចំណែក​ជំរុញ​កម្ពុជា​បង្កើន​នូវ​លំហូរ​ហិរញ្ញវត្ថុ​ស្រប​ពេល​ដែល​វិស័យ​ធនាគារ​នៅ​ពេល​នោះ​នៅ​មាន​កម្រិត​នៅ​ពេល​នោះ។ ​​​បម្រើ​ក្នុង​វិស័យ​ធនាគារ​អស់​រយៈពេល​ ២១​ ឆ្នាំ​​ ស្ថាប័ន​មួយ​នេះ​មាន​ទាំង​បទ​ពិសោធន៍​​ដ៏​​ចំណាស់​ ​និង​​បាន​​ផ្ដល់​ឱកាស​ការងារ​ដល់​បុគ្គលិក​សរុប​ ៤២០ ​នាក់។ ​ធនាគារ​​បាន​សហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ E.SUN ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​តៃវ៉ាន់។​​​​ធនាគារ ​UCB ​មាន​ចក្ខុវិស័យ​លើក​កម្ពស់​សុខុមាលភាព ​និង​វិបុលភាព​របស់​អតិថិជន ​វិនិយោគិន ​​​ព្រម​ទាំង​​​បុគ្គលិក​តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ និង​ផលិតផល​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់​ប្រកប​ដោយ​សុច្ចរិត​ភាព ​​ភាព​បើកទូលាយ​​ដោយ​យក​តម្រូវ​ការ​អតិថិជន​ជា​អាទិភាព៕

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

ធនាគារ​ UCB ​​សម្ពោធ​សាខា​​ថ្មី​ ២ ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​
​​