ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​បរិច្ចាគ​កង់​ចំនួន​៥០គ្រឿងនិង​មួក​សុវត្ថិភាព​ចំនួន៥០ ​ដល់​សិស្សា​នុសិស្ស​ក្រីក្រ​ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​ សម្រាប់​ឆ្នាំ​សិក្សា​២០១៥­­-២០១៦។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើងកាល​ពី​ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ នាទី​ស្នាក់ការ​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​​ក្រុមហ៊ុន មេនូឡាយហ្វ៍ និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ សិស្សា​នុសិស្ស ព្រម​ទាំង​អ្នក​សារ​ព៌ត័មាន​ជា​ច្រើន​រូប។
 
ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ
 
នេះ​គឺ​ជា​ឆ្នាំ​ទីបី​ហើយ​សម្រាប់​ការ​បរិច្ចាគ​កង់និង​មួក​សុវត្ថិភាព​របស់​ក្រុម​ហ៊ុន មេនូឡាយហ្វ៍។ ជារួមក្រុមហ៊ុន​បាន​បរិច្ចាគ​កង់​ចំនួន​៣៥០​គ្រឿង និង​មួក​សុវត្ថិភាព​ចំនួន​៣៥០ ជូន​ដល់​សិស្សា​នុសិស្ស​ក្រីក្រ ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ ការ​បរិច្ចាគ​នេះ​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សា​នុសិស្ស​ទៅ​សាលារៀន​ទៀងទាត់​​ និង​ទាន់​ពេល​វេលា​ ចំណែក​មួក​សុវត្ថិភាព​វិញ​ក៏​អាច​ជួយ​ការពារ​ពួកគេ​ពី​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ ក្នុង​ករណី​ទទួល​រង​នូវ​គ្រោះ​ថ្នាក់​ជា​ចៃដន្យ​ក្នុង​ពេល​ធ្វើ​ដំណើរ។
 
លោក Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​ និង​​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេនូឡាហ្វ៍ ខេមបូឌា មាន ប្រសាសន៍​ថា៖ «ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ឈាន​មុខ​គេ​មួយ​នៅ​លើ​សាកលលោក មេនូឡាយហ្វ៍ មាន​ទស្សនៈ​និង​ឆន្ទៈ​ជួយ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេសដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម។  ក្រុម​ហ៊ុន​សង្ឃឹម​ថា​ការ​បរិច្ចាគ​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​៣ឆ្នាំ​នេះ នឹង​រួម​ចំណែក​ជួយ​កែ​លម្អ​ជីវភាព​រស់នៅនិង​អនាគត​របស់​សិស្សា​នុសិស្ស​ក្រីក្រ​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង»។
 
លោក Robert Elliott បន្តថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែង​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម ដើម្បី​​ជួយ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​កសាង​អនាគត​ដ៏​ប្រសើរ​មួយ ។ ក្រុមហ៊ុន​បាន​គាំទ្រ​សកម្មភាព​សង្គម​ជា​ច្រើនដូ​ចជា គម្រោង​ចែក​មួក​សុវត្ថិភាព​​​របស់​អង្គការ​មូលនិធិ​បង្ការរបួស​អាស៊ី យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​កម្មវិធី​ផ្ដល់​​ប្រាក់​ឧបត្ថម្ភ​​សប្បុរសធម៌​ដល់​មន្ទីរ​ពេទ្យ​គន្ធ​​បុប្ផា»។
 
ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ
 
នៅ​ទូ​ទាំង​សាកល​លោក​ បញ្ហា​កង្វះ​ខាត​មធ្យោបាយ​ធ្វើដំណើរ ​បាន​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​​បង្ខំ​ចិត្ត​បោះបង់​ការសិក្សា​។ សិស្សានុសិស្ស​ក្រីក្រ​នៅ​កម្ពុជា​មួយ​ចំនួន​ក៏ប្រឈម​នឹង​បញ្ហាដូចគ្នានេះ​​ដែរ​។ លោក​ ពិន សារពេជ្ញ​ នាយក​កម្មវិធី​ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​ប្រចាំ​នៅកម្ពុជា​​ បាន​កោតសរសើរ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុង​ការ​បរិច្ចាគកង់និង​មួក​សុវត្ថិភាព​ជូន​សិស្សានុសិស្ស​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ ។
 
ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ
 
លោក​​ពិន សារពេជ្ញ មាន​ប្រសាសន៍​ថា៖​ «មេនូឡាយហ្វ៍ គឺ​ជាក្រុមហ៊ុន​សប្បុរស​មួយ ​ដែលបាន​គាំទ្រ​ដល់អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​តាំង​តែពី​ឆ្នាំ២០១៣​មក​ម្ល៉េះ​។ ការ​បរិច្ចាគ​កង់និង​មួក​សុវត្ថិភាព​របស់​ក្រុមហ៊ុន ពិត​ជា​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ចំពោះ​អនាគត​កុមារ​ក្រីក្រ​នៅ​កម្ពុជា ព្រោះ​ការ​បរិច្ចាគ​នេះ​គឺ​ជា​ការ​លើក​ទឹក ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​លទ្ធភាព​ឲ្យ​ពួក​គេ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​សាលារៀន។ អរគុណ​ក្រុមហ៊ុន មេនូឡាយហ្វ៍​ ឥឡូវ​នេះសិស្សានុស្ស​ក្រីក្រ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ​អាចធ្វើ​ដំណើរ​មក​សាលារៀន​បាន​ទាន់​ពេល​វេលា​ និង​ប្រកប​ដោយ​សុវត្ថិភាព​ ដោយ​ប្រើប្រាស់​កង់​និង​មួកសុវត្ថិភាព​​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ​មេនូឡាយហ្វ៍។
 
ក្រុមហ៊ុន មេនូឡាយហ្វ៍ ជួយ​លើក​ស្ទួយ​ការ​អប់រំ​របស់​សិស្ស​ក្រីក្រ
 
អំពី​ក្រុម​ហ៊ុន មេនូឡាយហ្វ៍​
ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃទី ២៨​ ខែ​មិថុនា ឆ្នាំ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍(ខេមបូឌា) គឺ​ទីផ្សារ​ថ្មី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​ហ្វាយ​នែន​សល​ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ ជីវិត​ឈាន​មុខ​គេ​មួយ​ក្នុង​ពិភពលោក។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​បរទេស​ដំបូង​គេ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ក្រុមហ៊ុន​មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​ផលិតផលនិង​​សេវា​កម្ម​ផ្នែក​ការ​ការពារ​ហិរញ្ញវត្ថុ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ពួក​គាត់។
 
Media Contact:
Manulife (Cambodia) PLC
Tola Ponlu
Chief Customer Officer
855 – 23 965 965
[email protected]