មុខម្ហូប​ “ចេកកាច់រាង” ​និងវិធីធ្វើ​

ការប្រើ​គ្រឿងផ្សំ៖​1.សាច់ជ្រូក​ (យកសាច់សុទ្ធ) ​ចេកខ្ចី ការ៉ុត ​ម្អម ​ខ្ទឹមស ខ្ទឹម​ក្រហម ​ម្ទេស ក្រូចឆ្មារ ​ប្រហុក​2.អំបិល ​ស្ករស​ និងម្សៅស៊ុប។​
មុខម្ហូប​ “ចេកកាច់រាង” ​និងវិធីធ្វើ​របៀប​ធ្វើ៖​
1.វិធីចម្អិន ​គឺដំបូងត្រូវ​យកសាច់​ជ្រូកទៅ​ចំហុយ​ឱ្យឆ្អិន​ រួចហាន់​វាជាដុំតូចៗ ​សឹមយក​ទៅបុកកុំ​ឱ្យម៉ដ្ឋ។​2.ចេកខ្ចីត្រូវ​យកទៅចិត​សម្បក​កុំឲ្យ​អស់ពេក​ ដោយ​ទុកសម្បក​ពណ៌បៃតង​ជាប់សាច់​ចេកខ្លះ។​ ចេកខ្ចីនោះ​ត្រូវយក​ទៅបុក​កុំឲ្យ​ម៉ដ្ឋដូចគ្នា។​3.ចេកដែល​បុកហើយ​ត្រូវយកទៅ​បុកលាយជាមួយ​សាច់ជ្រូក​ ដោយចាប់​ផ្ដើមដាក់​គ្រឿងផ្សំ​រសជាតិដូចជា ​អំបិល​ ស្ករស ម្សៅស៊ុប ​និងច្រូច​ទឹកប្រហុក​បន្តិចឱ្យចូល​ជាតិ។​4.ចិតខ្ទឹម​ក្រហម ​និងម្អមជាកង់ៗ​រួចដាក់​ចូលក្នុង​ត្បាល់​បុកតិចៗ​ជាមួយ​សាច់ជ្រូក​ និងចេក ​បុកឱ្យ​ចូលជាតិ ​និងធ្វើ​យ៉ាង​ណាកុំ​ឲ្យម៉ដ្ឋ។​5.ចាប់ផ្ដើម​បន្ថែម​ម្ទេស ​និងច្របាច់​ក្រូចឆ្មា​បន្តិច ឬ​ច្រើនទៅតាម​ចំណង់​ចំណូលចិត្ត។​6.សម្រាប់បន្លែ​អន្លក់វិញ ​មានដូច​ជា៖ ​ម្អម ការ៉ុត ​និងចេកខ្ចី​ដែលគេ​ហាន់ជា​ចំណិត​ស្ដើងវែងៗ ៕​
ដោយ៖ ឈូក ស
ប្រភព៖ Khmerfoodrecipes

  • មុខម្ហូប​ “ចេកកាច់រាង” ​និងវិធីធ្វើ​已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/11/20  Category:សុខភាព