មន្ដ្រីកសិកម្មជំរុញ ឲ្យដាំបន្លែតាមសាលារៀន ដើម្បីបង្កើនអាហា រូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ ៖ លោក ជា សំណាង នាយកខុទ្ទកាល័យ លោកឧបនាយរដ្ឋមន្រ្ដី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ  បានជំរុញឲ្យមានការ ដាំបន្លែនៅតាម សាលារៀនដើម្បីបង្កើនអាហារូបត្ថម្ភដល់កុមារតាមសហគមន៍កម្ពុជា។

លោក ជា សំណាង បានមានប្រសាសន៍ក្នុងសិក្ខាសាលា ស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ជំរុញការដាំបន្លែ តាមសាលារៀន នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ថា  គម្រោងនេះ  នឹងចូលរួមចំណែក លើកកម្ពល់ អាហាររូបត្ថម្ភ តាមសហគមន៍ ដោយកម្មវិធីអនុវត្តនៅតាមសាលារៀន ក្នុងខេត្តបី គឺ ខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ។

លោកបន្តថា សួនបន្លែនៅតាមសាលារៀន នឹងជួយធ្វើឲ្យកុមារមានភាពវៃឆ្លាត និងមានភាពជិតស្និត ជាមួយសហគមន៍ ដោយពួកគេបានគិតគូររៀបចំផែនការដាំដុះ និងថែទាំដំណាំបន្លែទាំងនោះ ហើយនឹងធ្វើឲ្យគេមានការភ្ញាក់ផ្អើល នៅពេលបានឃើញលទ្ធផលនៃសួនបន្លែក្នុងសាលារៀន។

លោកបញ្ជាក់ថា “គម្រោងជំរុញការដាំបន្លែនៅតាមសាលារៀន ក៏មានគោលបំណងបង្កើនសមត្ថភាព លោកគ្រូ អ្នកគ្រូ តាមរយៈការសិក្សាដកបទពិសោធន៍ដោយផ្ទាល់នៅតាមសួនបន្លែក្នុងខេត្តគោលដៅទាំង ៣ គឺខេត្តបាត់ ដំបង សៀមរាប និងខេត្តកំពង់ធំ”។

សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានគាំទ្រដោយអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ ប្រចាំកម្ពុជា (FAO) ដោយសហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិនានាមួយចំនួន រួមមាន WFP , UNICEF , UNESCO និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធផេ្សងៗទៀត៕

មន្ដ្រីកសិកម្មជំរុញ ឲ្យដាំបន្លែតាមសាលារៀន ដើម្បីបង្កើនអាហា រូបត្ថម្ភនៅកម្ពុជា

មន្ដ្រីកសិកម្មជំរុញ ឲ្យដាំបន្លែតាមសាលារៀន ដើម្បីបង្កើនអាហា រូបត្ថម្ភនៅកម្ពុជា