ក្រុមការងារ ក្រសួងធនធានទឹក បន្តយុទ្ធនាការបូមទឹក សង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ នៅស្រុកខ្សាច់កណ្តាល

កណ្តាល៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បន្តចុះពិនិត្យការងារបូមទឹក បញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ ដំណាំស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករ ក្នុងឃុំ ព្រែករៃ ស្រុកល្វាឯម និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

លោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ បានមានប្រសាសន៍ថា ការងារអន្តរាគមន៍បូមទឹក ដាក់អាងទឹកសម្រាប់ ផ្គត់ផ្គង់ ដំណាំស្រូវរដូវប្រាំងនៅក្នុង ឃុំព្រែករៃ ស្រុកល្វាឯម គឺជាទីតាំងថ្មីដែលក្រុមការងារក្រសួង និងមន្ទីរធនធាន ទឹក និងឧតុនិយម ខេត្តកណ្តាល ទើបរៀបចំដំឡើងម៉ាស៊ីន និងដំណើរការបូម បន្ទាប់ពីបានចុះពិនិត្យ កាលពេល កន្លងទៅ ។ ការងារបូមទឹកដាក់អាង នៅក្នុងឃុំព្រែករៃនេះ គឺយើងប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុនសែនទី៣៨ ដើម្បីបូមយកទឹកពីទន្លេតូច មកបញ្ចូលអាងទឹកចំនួន ០២ កន្លែង សម្រាប់ផ្គង់ផ្គង់ដំណាំស្រូវ រដូវប្រាំងជាង ៥០០ ហិកតា ។

លោកស្រីបន្តថា ដោយឡែកការងារបូមទឹកនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល គឺដំណើរការបាន ជិតមួយខែហើយ ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១គ្រឿង ដើម្បីបូមយកទឹកពីទន្លេតូច មកបញ្ចូលអាង ទឹកបឹងជ្រូក សម្រាប់ផ្គត់ផ្គង់ដំណាំស្រូវ រដូវប្រាំងប្រមាណ ៣៥០ ហិកតា ។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ការងារបូមទឹកបញ្ចូលអាង សម្រាប់ផ្គត់ផ្គង់ ដល់ ការងារ បង្កបង្កើនផលដំណាំស្រូវរដូវប្រាំង នៅក្នុងខេត្តកណ្តាល ទាំងមូល គឺក្រុមការងាររបស់ក្រសួង និងមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកណ្តាល បាន និងកំពុងប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៨ គ្រឿង ស្ថានីបូមទឹកសម្តេចតេជោ ចំនួន ០១កន្លែង និងម៉ាស៊ីនបូមទឹកខ្នាតតូចរបស់ សហគមន៍ទំនប់ ដែល មាននៅនឹងកន្លែងស្រាប់ សរុប ចំនួន ៤២ គ្រឿង ៕