​បុរស​ម្នាក់ ត្រូវ​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក​នៅ​ឃុំ​ថ្មដា​

ពោធិសាត់: បុរស​ម្នាក់​ត្រូវបាន​កង​នគរបាល ការពារ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​ទឹក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​អូរ​សួស្តី ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​តាម​ការរៀប​រាប់រប​ស់ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ វិច្ឆិកា ជនរងគ្រោះ ឈ្មោះ ជួប ហ៊ុន  អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ បាន​ផឹកស្រា​ស្រវឹង ហើយ​យក​មង​ទៅ​ដាក់ ដើម្បី​យក​ត្រី តែ​មិនដឹងថា ជនរងគ្រោះ ទៅ​ដាក់មង នៅ​ចំណុច​ណា​នោះទេ ហើយ​បាត់​ខ្លួន​ពេញ​មួយថ្ងៃ មួយ​យប់​។ លុះដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​ដឹង​ដំណឹង​ពី​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា​ថា បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់ នៅ​ចំណុច​ខាងលើ ក៏​នាំ​បងប្អូន​ទៅ​មើល ឃើញ​ប្តី​របស់គាត់ ស្លាប់​ដោយសារ​លង់ទឹក ដូចដែល​សមត្ថកិច្ច បាន​ប្រាប់​មែន ។​

​លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ថ្មដា បាន​បញ្ជាក់ថា សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​

​បុរស​ម្នាក់ ត្រូវ​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក​នៅ​ឃុំ​ថ្មដា​