​បុរស​ម្នាក់ ធ្វើអត្តឃាត​ដោយ​ផឹកថ្នាំ បំពុល​សំលាប់ខ្លួន​

បាត់ដំបង​: បុរស​ម្នាក់​មិនដឹង​ជាមាន​វិបត្តិ​អ្វី បាន​ផឹកថ្នាំ​បំពុល សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ ។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ។​

​លោក​វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាល ស្រុក​រុក្ខ​គី​រី បានអោយដឹងថា អត្តឃាត​ជន ឈ្មោះ សំ សាយ  អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី បានធ្វើ​អត្តឃាត ដោយ​ផឹក​ថ្នាំពុល​សំលាប់ខ្លួន ។​

​ដោយ​ឆ្លងតាម​ការចុះពិនិត្យ នៅ​កន្លែងកើតហេតុ និង​សាកសព​របស់​ជនរងគ្រោះ សមត្ថកិច្ច បាន​សន្និដ្ឋានថា បុរស​នោះ ពិតជា ផឹក​ថ្នាំពុល​សំលាប់ខ្លួន​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សាកសព ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕V​