ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ការប្រគុំ​តន្ត្រី​ចំនួន ៥០ ភាគរយ​

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រគល់​ថវិកា​សប្បុរស​ធម៌ ដែល​បានមកពី​ការប្រគុំ​តន្ត្រី "​ពេលវេលា​ដែល​ត្រូវ​តបស្នង​" ទៅ​ឲ្យ​ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ស៊ីន ស៊ី​សាមុត នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភ្នំពេញ ។​

​ក្រោយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ពេលវេលា​ដែល​ត្រូវ​តបស្នង កាលពី​ថ្ងៃទី​១៤​វិច្ឆិកា ២០១៥​កន្លងមក នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម មានការ​រៀបចំ​សន្និសីទ​សារព័ត៌មាន ដែលមាន​លក្ខណៈ​ជា​ពិធី​ប្រគល់​ថវិកា​សប្បុរសធម៌ រ៉ៃ​អង្គា​សបាន​ក្នុងអំឡុងពេល​ប្រគំ​តន្ត្រី​ក្រោម​ប្រធានបទ​៖ “​ពេលវេលា​ដែល​ត្រូវ​តបស្នង​-​វិភាគទាន​ចំពោះ​អធិរាជ​សម្លេង​មាស​កម្ពុជា ស៊ីន ស៊ី​សាមុត​”​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ប្រគល់​ថវិកា រ៉ៃ​អង្គា​សបាន​ពី​ការប្រគំ​តន្ត្រី ជូន​លោកស្រី ខាវ ថង​ញ៉ុ​ត ភរិយា​របស់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ី​សាមុត លោកស្រី រស់ សា​បឿន ជា​បងស្រី​របស់លោក​ស្រី សេរី សុទ្ធា តំណាង​សមាគមន៍​សិល្បករ​ជំនាន់​ដើម តំណាង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​តំណាង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

​ថវិកា​រ៉ៃ​អង្គាស​សរុប​មាន​ចំនួន ១០៧.៣៥៥,៤៥ ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​បែងចែក​ដូចខាងក្រោម​៖ ក្រុមគ្រួសារ​លោក ស៊ីន ស៊ី​សាមុត ទទួលបាន​ចំនួន​៥០% មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ចំនួន​២០% មន្ទីរពេទ្យ​ព្រះអង្គដួង​ចំនួន​១០% ក្រុមគ្រួសារ​របស់លោក​ស្រី រស់ សេរី សុទ្ធា​ចំនួន​៥% និង​សមាគមន៍​សិល្បករ​សិល្បការ​នី​សម័យ​ដើម​ចំនួន​១៥%​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​អ្នកគាំទ្រ​ទាំងអស់ ក្រុមការងារ​រៀបចំ​កម្មវិធី និង​សិល្បករ​សិល្បការ​នី​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ជា​ប្រវត្តិសាស្ត្រ និង​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​នេះ ទទួលបាន​ជោគជ័យ​សម្រាប់​វិស័យ​សិល្បៈ និង​ប្រជា​ជាតិខ្មែរ​៕​

ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ការប្រគុំ​តន្ត្រី​ចំនួន ៥០ ភាគរយ​

ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ការប្រគុំ​តន្ត្រី​ចំនួន ៥០ ភាគរយ​

ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ការប្រគុំ​តន្ត្រី​ចំនួន ៥០ ភាគរយ​

ក្រុមគ្រួសារ​អធិរាជ​សម្លេង​មាស ទទួលបាន​ថវិកា​សប្បុរសធម៌​ពី​ការប្រគុំ​តន្ត្រី​ចំនួន ៥០ ភាគរយ​

5 mins Trailer Video - "It's Time to Give Back"

វីដេអូខ្លី អំពីទឹដ្ឋភាពទូទៅ នៃកម្មវិធីប្រគំតន្ត្រី ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ១៤ វិច្ឆិកា ២០១៥។ ការចាក់ផ្សាយកម្មវិធីទាំងស្រុង នាចុងខែធ្នូ ២០១៥ និងដើមខែមករា ២០១៦ តាមកញ្ចក់ទូរទស្សន៍ MyTV, CTN និងទូរទស្សន៍ជាតិកម្ពុជា នឹងត្រូវបានធ្វើការផ្សព្វផ្សាយ តាមរយៈទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម នាពេលឆាប់ៗខាងមុខនេះ។ សូមអរគុណសម្រាប់ការ តាមដានទស្សនា និងគាំទ្រមកកាន់ព្រឹត្រិការណ៍ជាប្រវត្តិសាស្ត្រនេះ។Video trailer of the November 14th fundraising concert "It's Time to Give Back - a Tribute to the Golden Voice of Cambodia, Sinn Sisamouth". The concert in it's entirety will be broadcast on MyTV, CTN and TVK at the end of December and in early January.We will post the actual schedules on our Facebook page in a few weeks. Thanks for watching and supporting this great event.

Posted by ក្រសួងពាណិជ្ជកម្ម Ministry of Commerce on Wednesday, November 18, 2015