សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

ភ្នំពេញ: នៅវេលា​ម៉ោង ១០ និង ៤៨ នាទី​ព្រឹក ថ្ងៃទី​២០​វិច្ឆិកា​នេះ ម៉ោង​នៅ​ប្រទេស Malaysia សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ដល់ទី​ក្រុង Kuala Lumpur ប្រទេស Malaysia ប្រកបដោយ​សុវត្ថិភាព​។ សម្តេច​ហ៊ុនសែន ដែល​អមដំណើរ​ដោយ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួន លើក​ទី​២៧ (27th ASEAN Summit and Related Summits) ចាប់ពី​ថ្ងៃទី​២០-២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​កាលពី​ម៉ោង ៨ ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ចាក​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័​ន្ឋ​មួយចំនួន នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ការអញ្ជើញ​របស់​លោក ដា​តូ ស្រ៊ី ម៉ូដ ណា​ជីប នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​

​គណៈប្រតិភូ​អមដំណើរ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត​។​

​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ឥណ្ឌា​៕

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

សម្តេច​ហ៊ុនសែន និង​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​
សម្តេចហ៊ុនសែន និងសម្តេចភរិយា ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២០វិច្ឆិកា 
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )