ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​នឹង​ជួយ​ដល់​បណ្តា​ធនាគារ​វៀតណាម

ប្រទេស​វៀតណាម ៖ ទីភ្នាក់ងារ​ខាង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក Fitch Rating បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​វៀតណាម ថា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទំនងជា​អាច​ជួយ​ដល់​បណ្តា​ធនាគារ​វៀតណាម​ទប់ទល់​នឹង​ឥណទាន​ក្រៅ​ប្រតិបត្តិការ​ថ្មី (NPL) បាន ។

របាយការណ៍​បង្ហាញ​ទៀត​ថា ការ​ជួយ​គាំទ្រ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក និង​ការ​ចាត់វិធានការ​បង្កើន​ភាព​ជា​ម្ចាស់​អចលនទ្រព្យ​បរទេស ហើយ​ក៏​មាន​ភាព​វិជ្ជមាន​នៃ​ការ​រើប​ឡើង​វិញ​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា អត្រា​ឥណទាន​ក្រៅ​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​ធនាគារ​វៀតណាម​បាន​ធ្លាក់​ចុះ​២,៩៣% ក្នុង​ដំណាច់​ខែកញ្ញា ស្ថិត​ក្រោម​ទិស​ដៅ​៣% ដែល​នឹង​សម្រេច​ឲ្យ​បាន​នៅ​ចុងឆ្នាំ​២០១៥ ។

ទោះជា​យ៉ាងណា Fitch Rating ឲ្យ​ដឹង​ទៀត​ថា គុណភាព​ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​វៀតណាម នៅ​តែ​មានការ​ព្រួយបារម្ភ​ដដែល ទោះជា​ការ​ប្រតិបត្តិ​និយ័ត​កម្ម​ដ៏​មាន​ប្រសិទ្ធភាព​នេះ បាន​ជួយ​ឱ្យ​ស្តង់ដា​មាន​រៀបរយ​ក្នុង​ចំណាត់ថ្នាក់​ឥណទាន​របស់​បណ្តា​ធនាគារ​ទាំងអស់​ក្តី ។

ការ​ចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​នៃ​ការ​ចាត់​ថ្នាក់​ទ្រព្យសកម្ម គឺ​ពឹងផ្អែក​លើ​ទិន្នន័យ​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​ឥណទាន​ធនាគារ​រដ្ឋ​វៀតណាម ដែល​គួរ​កាត់​បន្ថយ​នូវ​ភាព​ដោយឡែក​ពី​គ្នា​សម្រាប់​ចាត់​ថ្នាក់​ស្តង់ដា​ឥណទាន​ធនាគារ​ទូ​ទាំង​ប្រទេស ។

ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៥​មក បណ្តា​ធនាគារ​វៀតណាម​តម្រូវ​ឲ្យ​មានការ​ចាត់​ថ្នាក់​គុណភាព​ឥណទាន ស្រប​តាម​អត្រា​កម្រិត​ខ្សោយ​បំផុត​ដែល​បាន​កំណត់​ដល់​អ្នក​ខ្ចី​ម្នាក់​ៗ តាម​រយៈ​ឥណទាយក​ទៅ​តាម​លំដាប់​ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​ឥណទាន ។

Fitch Rating ឱ្យ​ដឹង​ទៀត​ថា នេះ​គឺជា​ដំណាក់កាល​វិជ្ជមាន​មួយ ប៉ុន្តែ​គុណភាព​ទ្រព្យសកម្ម​ដែល​មាន​ជា​យូរ​មក​ហើយ​ក្នុង​ប្រព័ន្ធ​ធនាគារ នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ ដែល​ត្រូវ​កត់សម្គាល់​ដោយ​បញ្ហា​ឥណទាន​មិន​ទាន់​ទូទាត់​សង​អស់ ។

អត្រា​រើប​ឡើង​វិញ​នៃ​បំណុល​ពិបាក​ទារ​ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​វៀតណាម (VAMC) ក្នុង​កម្រិត​ទាប ចំណែក​ការ​ស្នើ​ដល់​ធនាគារ​នានា​នឹង​បន្ត​ទ្រទ្រង់​ចំណុច​ខ្វះចន្លោះ​នៃ​សក្តានុពល​រើប​ឡើង​វិញ​សម្រាប់​ឥណទាន​ក្រៅ​ប្រតិបត្តិការ ។

ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​វៀតណាម​បាន​ទិញ​ឥណទាន​ពិបាក​ទារ​ក្នុង​តម្លៃ​១០​ប៊ី​លាន​ដុល្លារ​ពី​បណ្តា​គ្រឹះស្ថាន​ឥណទាន​ចំនួន​៣៩ តាំងពី​ខ្លួន​ក្លាយជា​ប្រតិបត្តិ​ករ​ក្នុង​ខែតុលា ឆ្នាំ​២០១៣ និង​ប៉ះប៉ូវ​មក​វិញ​នូវ​ឥណទាន​ក្រៅ​ប្រតិបត្តិការ​៧% ដែល​បាន​ទិញ​កន្លង​មក​ផង​ដែរ ៕​