ការ​គ្រប់គ្រង​សាច់ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុង​ជំនួញ

ភាព​វិជ្ជមាន​នៃ​លំហូរ​សាច់ប្រាក់ គឺជា​ការ​សម្រេច​បាន​នូវ​តម្រូវការ​មូលធន​ក្នុង​ការ​រក្សា​ប្រតិបត្តិការ​ពាណិជ្ជកម្ម ក៏​ដូច​ជា​មុខ​ជំនួញ​របស់​លោក​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ អ្វី​ដែល​ជា​ការ​ស្នើ​នូវ​បច្ចេក​ទេស​ដ៏​មាន​សារសំខាន់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​ឲ្យ​បាន​ល្អ​បំផុត​នោះ គឺជា​សាច់ប្រាក់​មាន​ក្នុង​ដៃ និង​សាច់ប្រាក់​ត្រូវ​ចំណាយ​លើ​ការងារ​ប្រចាំ​ថ្ងៃ ផ្ទុយ​ពី​ទ្រព្យសកម្ម​ដូច​ជា កុង ឬ​គណនី គឺ​សម្រាប់​​ទទួល​ប្រាក់ ឬ​អចលនទ្រព្យ ដែល​អាច​ដោះ​ដូរ​ជា​សាច់ប្រាក់​បាន ។

ការងារ​គ្រប់គ្រង​សាច់ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​រក្សា​មុខ​ជំនួញ គឺជា​ហេតុផល​ដ៏​សំខាន់​ដើម្បី​ទប់ទល់​ការ​បរាជ័យ​ក្នុង​ការ​ប្រកប​ជំនួញ​របស់​លោក​អ្នក ។

* រក្សា​ការ​ចុះបញ្ជី​ឲ្យ​បាន​ទៀងទាត់
ការ​តាមដាន​ប្រាក់​ចំណូល និង​ចំណាយ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​សាច់ប្រាក់ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​គ្រប់គ្រង ។ ទោះជា​ប្រព័ន្ធ​ដែល​ផ្ទុក​ក្នុង​កុំ​ព្យូ​រ​ទ័​រ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​តាមដាន និង​រក្សា​តុល្យភាព​រវាង​ទ្រព្យសកម្ម​ចរន្ត និង​បំណុល​អកម្ម​ក៏​ដោយ ក៏​ការ​ធ្វើ​ផ្ទាល់​ដៃ​អាច​អនុវត្ត​នូវ​កិច្ចការ​នេះ​ផង​ដែរ ។

* ការ​គ្រប់គ្រង​ផ្ទៃក្នុង
ការ​គ្រប់គ្រង​សាច់ប្រាក់ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជាក់លាក់ ឬ​ទៀងទាត់ ។ ដើម្បី​ការពារ​ចោរ និង​ធ្វើ​ឲ្យ​ច្បាស់​ថា ពាណិជ្ជកម្ម​របស់​លោក​អ្នកមាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​បំណុល ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​សរសេរ​គោលនយោបាយ​ប្រើប្រាស់​សាច់ប្រាក់​ឲ្យ​បាន​ច្បាស់លាស់ ក៏​ដូច​ជា​នីតិវិធី​ប្រតិបត្តិការ​មាន​លក្ខណៈ​ស្តង់ដា ដែល​បង្កើត​ឡើង​នូវ​ឥរិយាបថ​រំពឹង​ទុក និង​បង្កើត​ភាព​អាច​ទទួលខុសត្រូវ​បាន ។

* ការ​ព្យាករ​ទុក និង​ការ​រៀបចំ​ផែនការ
ការ​រៀបចំ​ផែនការ​ពី​គម្រោង​លំហូរ​សាច់ប្រាក់​ក្នុង​រយៈពេល​វែង​ប្រចាំឆ្នាំ និង​អំឡុង​ពេល​ខ្លី​ប្រចាំខែ វា​អាច​ជួយ​ឱ្យ​អ្នក​យល់​ដឹង​ពី​ការ​គ្រប់គ្រង​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​ដែល​ចាំបាច់ ក៏​ដូច​ជា​អភិវឌ្ឍន៍​នូវ​យុទ្ធសាស្ត្រ​ដែល​អាច​សម្រេច​ទិស​ដៅ​រយៈពេល​វែង ។ ការ​បញ្ចេញ​គំនិតល្អ​ៗ​ថា ពេល​ណា ទីណា និង​សាច់ប្រាក់​ប៉ុន្មាន ដែល​ជា​និច្ចកាល​មុខ​ជំនួញ​របស់​អ្នក​ត្រូវការ​ច្រើន​បំផុត​ដើម្បី​រៀបចំ​ឱ្យ​ប្រសើរ​ជាង​មុន ហើយ​អាច​កាត់​បន្ថយ ឬ​លុប​បំបាត់​ការ​ខ្ចី​ជា​ប្រភព​មូលនិធិ​រយៈពេល​ខ្លី ។ ការ​វិភាគ​ពី​កំហុសឆ្គង​ដែល​មាន​កន្លង​មក អាច​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​កំហុស​ច្រំ​ដែល និង​ឈាន​ដល់​ការ​គ្រប់គ្រង​សាច់ប្រាក់​កាន់តែ​ប្រសើរ​ឡើង ។

* សាច់ប្រាក់​ដែល​ត្រូវ​ទទួល​បាន
នីតិវិធី​ក្នុង​ការ​ប្រមូលប្រាក់ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បញ្ចូល​សាច់ប្រាក់ ។ កត្តា​នេះ ក៏​រាប់​បញ្ចូល​ផង​ដែរ បុ​៉​ន្តែ​មិន​ត្រូវ​បាន​កំណត់​នូវ​កត្តា​ផ្សេង​ៗ​ដូច​ជា ការ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់​នៃ​វិក្កយបត្រ​ប្រចាំខែ​ទៀងទាត់ពេលវេលា​, ការ​ពិនិត្យពិច័យ​ប្រាក់​ដែល​ទទួល​បាន និង​ពិសោធន៍​ឲ្យ​ឃើញ​ដូច​គ្នា​នូវ​បណ្តា​អតិថិជន​ដែល​បង់ប្រាក់​យឺតយ៉ាវ​, ការ​បង្កើត​នីតិវិធី​ផ្សេង​ៗ​សម្រាប់​អនុវត្ត​ស្រប​តាម​ការ​បង់​យឺតយ៉ាវ​, ការ​ពង្រឹង​នូវ​គោលការណ៍​ណែនាំ​ក្នុង​ការ​ផ្តល់​ឲ្យ​ឥណទាន និង​ការ​បញ្ចុះតម្លៃ​ដល់​អតិថិជន​ដែល​បាន​បង់ ឬ​ទូទាត់​លើ​វិក្កយបត្រ​មុន​ពេល​កំណត់ ៕