ឃាត​កម្ម​​សម្លាប់​អ្នក​គ្រូ​នៅ​ក្រុងតាខ្មៅ​ សមត្ថកិច្ច​ដឹងតម្រុយ​ខ្លះៗហើយ​

ខេត្តកណ្តាល ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ​សព​នារី​រង​គ្រោះ ​ឈ្មោះ ​ផែន សុធា​រី អាយុ​២៣​ឆ្នាំ ជា​គ្រូ​វ​បង្រៀន​ភាសា​អង់គ្លេស​ មាន​ទីលំនៅ​ក្នុងភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំពិល ស្រុក​ស្អាង ដែល​​​ពលរដ្ឋ​​​ប្រទះ​ឃើញ​បង្ក​​ការ​ភ្ញាក់ផ្អើល​​ទាំង​​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ ​ស្ថិត​​នៅ​ក្បែរ​​ចម្ការ​​ក្នុងភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ​នោះ ។

មន្ត្រី​សមត្ថកិច្ច ​បាន​អះ​​​អាង​ថា ​​បន្ទាប់​ពី​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវ​​ពេញ​មួយ​ព្រឹក ​​បង្ហាញថា ​​ជា​ករណី​ឃាត​កម្ម ​​ដោយ​សព​អ្នក​គ្រូ​ត្រូវ​ឃាត​ករ​ប្រើ​កាំ​បិត​​​ចាក់​​សុស​សាច់​​ប្រមាណ​​​ជិត​៣០​កាំបិត​ ​រហូត​មក​ដល់​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២០ វិច្ឆិកា នេះ ​​ឃើញ​មាន​​​ពន្លឺ​និង​តម្រុយ​ខ្លះៗ​ហើយ​ ​ដោយ​បាន​​កំណត់​មុខ​សញ្ញា​​ជន​សង្ស័យ​​ដើម្បី​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ 

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​​កាសែត​កោះសន្តិភាព​