ប្រជុំទៅដោយជើងខ្លាំង ពេល Real ប៉ះ Barcelona ស្អែកនេះ

ម៉ាឌ្រីដ៖ តារាឆ្នើមៗត្រៀមបង្ហាញវត្តមានពេលក្រុមជើង ខ្លាំងស្តេចស Real Madrid ប៉ះក្រុមភ្ញៀវអ្នកមានបុណ្យ FC Barcelona យប់ស្អែកនេះនៅក្របខណ្ឌ La Liga នាម៉ោង ១២៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ។

ក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធ Gareth Bale អាចចូលលេងវិញបានផងដែរ ក្រោយពេលជាសះស្បើយ ពីរបួសក្រលៀន ដោយបានរងរបួសកាលពីខែតុលា ឆ្នាំ២០១៥មកដែលបានអវត្តមាននៅក្នុងក្លឹប Real រហូតដល់ទៅ៤ប្រកួត ក្នុងនោះ ពេលក្រុមជើងឯកឆ្នាំចាញ់ម្ចាស់ផ្ទះ Sevilla ៣-២ ផងដែរ ។

ទន្ទឹមនឹងនោះដែរ Real Madrid ក៏បន្តអវត្តមានកីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Karim Benzema ទៀតដែរ ដោយសារបញ្ហាផ្ទាល់ខ្លួនរបស់គេទាក់ទងនឹងបញ្ហាវីដេអូអាសអាភាស ជាមួយនឹងសមាជិកក្នុងក្រុម ជម្រើសជាតិបារាំងនាពេល កន្លងមក បើទោះបីជារូបគេបានសះស្បើយពីរបួសវិញក៏ដោយ ។

ងាកមកមើលក្រុមជើងឯកឆ្នាំទៅ Barcelona វិញកីឡាករឆ្នើម Lionel Messi ក៏នឹងអាចចូលលេងវិញបាន ១០០ភាគរយផងដែរ ក្រោយពីជាសះស្បើយពីរបួសដូចគ្នា តែមិនប្រាកដថា គ្រូបង្វឹក Luis Enrique អាចដាក់លេងក្នុងជម្រើស១១នាក់ដំបូង ឬក៏បម្រុងយ៉ាងណានោះទេ ត្បិតមាន Neymar និង Suarez កំពុងតែសង់តង់គ្នាទោះមិនស្ថិតក្នុង El-Clasico នោះក៏ដោយ ៕

ប្រជុំទៅដោយជើងខ្លាំង ពេល Real ប៉ះ Barcelona ស្អែកនេះ