ភរិយា លោក មួន ម៉ា​រ៉ា សម្រាល​បានកូន​ប្រុស​

Sanofi

ភរិយា​លោក មួន ម៉ា​រ៉ា ទើបតែ​សម្រាល​បានកូន​ប្រុស​ម​ម្នាក់ដែលមាន​រូបរាង​ទ្រលុកទ្រលន់​គួរ អោយស្រឡាញ់កាលពី​ថ្ងៃទី ១៨ កន្លងទៅនេះ​នៅ​មន្ទីរពេទ្យ​សង់​ត្រា​ល់​។ កូនប្រុស​របស់លោក​មា​ន​ទម្ងន់​ 3.05kg ។ ​ពេលនេះ លោក មួន ម៉ា​រ៉ា បានឃើញ​មុខ​កូនប្រុសដែលជា​ចំណង​ស្នេ​ហ៍​រវាង​លោក​ និង​ ភរិយា​ក្រោយពី​រង់ចាំ​អស់​រយៈពេល ​៩ ​ខែ​មក​នោះ​។​ លោក​បាន​ដាក់ឈ្មោះ​កូនប្រុស​ថា Fly​។

កូនប្រុស​របស់​លោកមា​ន​រូបរាង​ស​ស្អាត​ និង​ មាន​សាច់ឈាម​ទ្រលុកទ្រលន់​ដែល​មើលទៅ​មានមុខមាត់​ស្រដៀង​នឹង​ភរិយា​របស់លោក​ច្រើនជាង​។​ ទោះបីជា​សម្រាល​មុន​កាលកំណត់​ច្រើន​ថ្ងៃ​ក៏ពិតមែន តែ​ភរិយា​និង​ កូនប្រុសរបស់លោកមាន​សុខភាព​ល្អជា​ធម្មតា​។​

​លោក មួន ម៉ា​រ៉ា​ បានបង្ហាញ​នូវ​អារ​ម្ម​ណ៍​រំភើប​សប្បាយរីករាយ​នៅពេល​បាន​ក្លាយជា​ឪពុក​របស់គេ​។ ពេលនេះ​ភរិយា​របស់លោក​កំពុងស្នាក់នៅ​មន្ទីរពេទ្យ​នៅឡើយ​។

ទោះជា​មានការ​រវល់​ជាមួយ​ការងារ​សិល្បៈ​យ៉ាងណា តែ​លោក​ក៏​ឆ្លៀតពេល​មើលថែទាំ​ភរិយាដែល​កំពុង​នៅ​សរសៃ​ខ្ចី​។ ភរិយា​របស់លោក​ជា​អ្នករស់នៅ​ខេត្ត​ព្រះសីហនុ​ ហើយអ្នកនាង​មិនមែនជា​អ្នកសិល្បៈ​នោះទេ​។ លោក មួន ម៉ា​រ៉ា ត្រូវបាន​គេ​ចាត់ទុកជា​ស្វាមីដែល​ពូកែ​ថ្នាក់ថ្នម​ភរិយា មិន​ចាញ់​ពិធីករ​ប្រចាំ​ទូរទស្សន៍​បាយ័ន លោក ​ជា វណ្ណា​រិ​ទ្ធ ប៉ុន្មាន​ឡើយ​។​ ​ចេ​នី​

  

  

Related