ព្រោះតែ​ចង់ឱ្យ​សង្សារ​បញ្ចប់​ការសិក្សា តារាចម្រៀង វ៉ាន់ នី​ឡា សុខ​​ចិត្ត​…….​

Sanofi

​វ៉ាន់​នី​ឡា មិនមែននៅ​ទំនេរដូច​មុន​ឡើយ ពោល​ពេលនេះ​នាង​មាន​ម្ចាស់​បេះដូង​រួច​ទៅ ហើយដោយ​គូ​ស្នេ​ហ៏ របស់​នាង​គឺជា មន្ត្រីប៉ូលិស​ម្នាក់ ។ គូស្នេហ៍​តារាចម្រៀង​ស្រីដ៏​ស្រស់​សោភា​រូបនេះ មិន​ត្រឹមតែមានចំណេះដឹងមានបុណ្យ​ស័ក្តិ​ទេ​ ថែមទាំងមាន​រូបសម្បត្តិ​សង្ហា ហើយ​វ័យក្មេង​ស័ក្តិសមនឹង​នាង​ខ្លាំងណាស់ ដែល​ភ័ព្វសំណាង​នេះ មិនមែនតារា​គ្រប់គ្នាសុទ្ធ​តែមាន​នោះទេ ។​ តារាចម្រៀង វ៉ាន់ នី​ឡា ត្រូវបាន​គេ​មើលឃើញថា នាង​ហាក់​ខុសប្លែកពី​តារាចម្រៀង​ដទៃ​ដោយសារមាន​ភាពក្លាហាន ហ៊ាន​បង្ហាញមុខ​គូស្នេហ៍ មិនបាន​លាក់លៀមដូច​អ្នកសិល្បៈ​ដទៃ​ ពោលគឺបានប្រកាស​ជា​សាធារណៈ​ថា នាង​មាន​ម្ចាស់​បេះដូង​ហើយ។​

​វ៉ាន់ នី​ឡា តារាចម្រៀង​បែប​យុវវ័យ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ នាង​មិនទាន់មាន​គម្រោង​​រៀបការ​នៅពេលឆាប់ៗ​នេះ​ទេ ព្រោះ​គូស្នេហ៍​នាង​នៅ​រៀន​នៅឡើយ​ពោល​មិនទាន់មាន​ជំហរ​អ្វី​ឲ្យ​ប្រាកដសម្រាប់ថ្ងៃ​អនាគត​ដូច្នេះ​ត្រូវរង់ចាំ​ដល់​គូស្នេហ៍​រៀន​ចប់ ទើប​គិតគូ​រឿង​រៀបការ។ រវាង​នាង​នឹង​គូស្នេហ៍​បានធ្វើការ​ស្វែងយល់​ចិត្ត​គ្នា​ជាច្រើន​ឆ្នាំ​ទម្រាំ​សម្រេចចិត្ត​ទទួលយក​គ្នា​ជា​សង្សារ​ព្រោះ​នាង​មាន​ច​រិត​នៅ​ក្មេង​ង៉ក់​ងរ​ច្រើន តែ​គូស្នេហ៍​នាង​ពូកែ​យកចិត្ត ​និង ​ថ្នាក់ថ្នម​ចិត្ត​នាង​ណាស់ ​។

​វ៉ាន់ នី​ឡា​ បញ្ជាក់ថា នាង​ស្រឡាញ់​មនុស្ស​ម្នាក់ មិនចាំបាច់​មានទ្រព្យ​សម្បត្តិ​ច្រើន​ទេ សំខាន់​ឲ្យតែ​និស្ស័យ​ត្រូវ​គ្នា​ចេះ​យល់ចិត្ត​គ្នា​ទៅវិញទៅមក ទើប​ជា​រឿង​សំខាន់ ព្រោះ​បើ​រៀបការ​ដើម្បី​ទ្រព្យសម្បត្តិ វា​ប្រឈម​នឹង​ការ​លែងលះ​ខ្ពស់ដូច​តារា​សិល្បៈ​មួយចំនួន​ជា​គំរូ​ស្រាប់ រៀបការ​បានតែ​បន្តិចក៏​លែងលះគ្នា​វិញ ។​ ​តារាចម្រៀង​ដ៏​ស្រស់​សោភា និង​ ត្រូវបាន​ទស្សនិកជន​គិតថា ជា​រា​ជនី​ប្រចាំ​ផលិតកម្ម ភ្លេង​រីខ​ដ កញ្ញា វ៉ា​ន់​នីឡា ឬ សុខ ចិ​ត្តា នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើនពី​អ្នកគាំទ្រ​តាមរយៈ​បទ «​ស្រលាញ់​អ្នក​មុន រៀបការ​អ្នក​ក្រោយ​» ដែលជា​ស្នាដៃ​និពន្ធរបស់​បងប្រុស​របស់​នាង។ បើទោះបីជា​បងប្រុស​រប​ស់​នាង លោក សុខ ជំនោរ បាន​លើកដៃ​លា​ផលិត​កម្មនេះ​ទៅហើយ​ក៏ដោយ ក៏​នាង​មិនបាន​ភ័យ​បារម្ភ​ថា ប្រជាប្រិយភាព​នឹង​ធ្លាក់ចុះ​នោះទេ ព្រោះ​នៅតែមាន​បទ​ចម្រៀង​ច្រៀង​ជា​ហូរហែ​។​

​គួរ​បញ្ជាក់ថា វ៉ាន់ នី​ឡា ជា​តារាចម្រៀង​នៅផលិតកម្ម​ភ្លេង​រីខ​ត ពេល​ចូល​សិល្បៈ​ដំបូង​នាង​បានទទួល​ការរិះគន់​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​ដោយសារ​វត្តមាន​នាង​នៅតាម​ការប្រគំ​តន្ត្រី​ម្តងៗ​នាង​តែង​ច្រៀង​ខុស​ភ្លេង ភ្លេច​បា​រ៉ូ​ល​ចម្រៀង​ ច្រៀង​ញ័រ​ដៃ​ញ័រ​ជើង​ ប៉ុន្តែមកដល់​ចុង​ឆ្នាំនេះ​ នាង​ប្រែប្រួល​ច្រើន ពោលគឺ​នាង​អាច​ឈរលើ​ឆាក​ដោយ​អារម្មណ៍ល្អ ​ពេល​ច្រៀង​គ្រប់គ្រង​ខ្លួនឯង​បានល្អ ​មិន​ធ្វើ​ខុស​ដូច ពេលមុន​ឡើយ​៕ ដេវីត​


Related