ចាប់ខ្លួន​សង្ស័យ​ជិត​៧០​នាក់​ពាក់ព័ន្ធ​ការរៀបចំ​គម្រោង​វាយប្រហារ​អាមេរិក

វ៉ាស៊ីនតោន៖​អាជ្ញាធរ​អាមេរិក​បាន​ចោទប្រកាន់​ទៅលើ​បុរស​និង​ស្ត្រី​ចំនួន​៦៦​នាក់ ពីបទ​ពាក់ព័ន្ធ​នឹង​ការចូលរួម​រៀបចំ​គម្រោង​វាយប្រហារ​ជាមួយ​ពួក​ឧទ្ទាម រដ្ឋ​ឥស្លាម​ISIS​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុងនោះ​រួមទាំង​ជនភៀសខ្លួន មួយចំនួន​តូច​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Daily Mail​។ 

​     គួរ​បញ្ជាក់ថា ក្រុម​ភេរវ​ករ​ទាំងនោះ ភាគច្រើន​មាន​គោលដៅ​វាយប្រហារ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ព្រមទាំង​បាន​ប្តេជ្ញា​ថា នឹង​ប​ញ្ច្រៀ​ប​បណ្តាញ​របស់ខ្លួន​នៅ​លោកខាងលិច ព្រមទាំង​បង្ក​ការបង្ហូរ​ឈាម​តាម​គម្រោង​របស់ខ្លួន ។​

​លើសពីនេះ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ការ​គំរាម​ក្នុងការ​វាយប្រហារ​មួយចំនួន ក៏​ចេញពី​សំណាក់​យុវជន​សហរដ្ឋអាមេរិក​ផ្ទាល់​តែម្តង ដែល​បាន​ផ្លាស់ប្តូរ​ជំនឿ​ទៅលើ​ពួក​ឧទ្ទាម ISIS តាមរយៈ​ការអូសទាញ​តាម​ប្រព័ន្ធ Internet៕ 

ចាប់ខ្លួន​សង្ស័យ​ជិត​៧០​នាក់​ពាក់ព័ន្ធ​ការរៀបចំ​គម្រោង​វាយប្រហារ​អាមេរិក