ឆ្នាំ​២០១៥​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​អាមេរិក​កើនឡើង​១៤​ភាគរយ

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំឈ្មោះ Open Doors ដែល​បាន​ផ្សព្វ​ផ្សា យ​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នេះ​ក៏បាន​បង្ហាញថា​ចំនួន និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​មានកំ​ណើ​ន​ពី ៤៣២ នាក់ នៅ​ឆ្នាំ ២០១៣-២០១៤ ដល់ ៤៩២ នាក់​នៅ​ឆ្នាំ ២០១៤ - ២០១៥ ដែលជា​កំណើន​រហូតដល់ ១៤%​។​

​     របាយការណ៍​ដដែល​នេះ​បានបញ្ជាក់​ផងដែរ​ថា ការផ្លាស់ប្តូរ​ជា​អន្តរជាតិ​ផ្នែក​ការសិក្សាអប់រំ​ដែល​បានចេញ​ថ្មីៗ​នេះ ចំនួន​និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​នៅក្នុង សហរដ្ឋអាមេរិក​បាន​កើនឡើង​ចំនួន ១០% ដែល​ចំនួន​នេះ​មិន​ដែលមាន​ពីមុនមក​គឺ​ចំនួន ៩៧៤ ៩២៦ នាក់ នៅក្នុង​ឆ្នាំ​សិក្សា ២០១៤/២០១៥​។ មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ការអង្កេត​ថ្មី​បំផុត​របស់​របាយការណ៍ Open Doors បង្ហាញអោយឃើញថា និស្សិត​កម្ពុជា​ដែលមាន​លក្ខណៈសម្បត្តិ​ក្នុងការ​សិក្សា​ហើយ​ចេះ​និយាយ​ភាសា អង់គ្លេស​ពិតជា​អាច​សំរេច​គោលដៅ​របស់គេ​បាន​នៅក្នុង​ការសិក្សា​នៅតាម មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋអាមេរិក​។​

​      ស្ថានទូត​អាមេរិក​និង​មជ្ឈមណ្ឌល​EducationUSA​ដែលជា​ដៃគូ​របស់​យើង​ចាំ​ជួយ ក្នុង​គ្រប់​ដំណាក់កាល​រាប់​ពី​ពេល​ជ្រើសរើស​មហាវិទ្យាល័យ​ដល់ពេល​ដាក់​ពា្យ សុំ​អាហារូបករណ៍ និង​សុំ​ជំនួយ​ថវិកា​”​។​

​      មជ្ឈមណ្ឌល​EducationUSA​គឺជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ជាង ៤០០ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នៅតាម​ប្រទេស​ចំនួន​ជាង ១៧០ ដែល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ ។ មជ្ឈមណ្ឌល​ទាំងនេះ​ផ្តល់ព័ត៌មាន​ស្តីពី​ស្ថាប័ន​អប់រំ​នៅ​សហរដ្ឋអាមេរិក និង​ការណែនាំ​ដល់​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ មាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មួយ ស្ថិតនៅក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា​និង​មួយទៀត ស្ថិតនៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ កន្លែង​ផ្តល់ព័ត៌មាន​មួយទៀត​ដែល​ស្ថានទូត​អាមេរិក​មាន​សំរាប់​ប្រជាជន កម្ពុជា​ដែលមាន​ការចាប់អារម្មណ៍​ចង់ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​គឺ​បណ្ណាល័យ ស្ថានទូត​អាមេរិក​។ ដោយមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ខេត្តសៀមរាប​បាត់ដំបង​និ​ងេ​ខត្ត កំពង់ចាម​បណ្ណាល័យ​ស្ថានទូត​អាមេរិក​និ​មួយៗ​មាន​សៀវភៅ​និង​ព័ត៌មាន​នានា ជាច្រើន​ជា​ភាសា​អង់គ្លេស​ឯកសារ​ណែនាំ​ដល់​សិស្ស​និង​អាសយដ្ឋាន​នៃ​គេហទំព័រ ស្តីពី​សាកលវិទ្យាល័យ​និង​អាហារូបករណ៍ ឯកសារ​ត្រៀម​រៀបចំ​សំរាប់​ការធ្វើ​តេស្ត​និង​ព័ត៌មាន​ស្តីពី​ទិដ្ឋាកា សំរាប់​សិស្ស​។ ការកើនឡើង​ចំនួន ១០% ក្នុង​ចំនួន​និស្សិត​អន្តរជាតិ​នៅក្នុង​សហរដ្ឋអាមេរិក​គឺជា​អត្រាកំណើន ខ្ពស់បំផុត​នៅក្នុង​រយៈពេល​៣៥​ឆ្នាំ​មកនេះ​។ ការកើនឡើង​នេះ​ត្រូវបាន​រាយការណ៍​មក​ថា​មាននៅ​តាម​រដ្ឋ​ចំនួន​៤៤​។​

​    ​ការចំណាយ របស់​និស្សិត​បរទេស នៅក្នុង​រដ្ឋ​ទាំង ៥០ បានរួម​ចំណែក​ប្រាក់​ចំនួន​ជាង ៣០ ពាន់​លាន​ដុល្លា​អាមេរិក​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០១៤ ដោយមាន​កំណើន​ជាង ៣ ពាន់​លាន​ដុល្លា​អាមេរិក​គិតពី​ឆ្នាំ ២០១៣ មក​។​

​      និស្សិត​ក្នុង​សហរដ្ឋអាមេរិក​ដែល​មកពី​តំបន់​អាមេរិក​ឡាទីន​និង​តំបន់​កា រ៉ា​អ៊ី​ប​មាន​អត្រា​កើនឡើង​លឿន​ជាងគេ​តែ​កំណើន​ដ៏​ច្រើន​ក៏ត្រូវ​បានឃើញ ផងដែរ​មកពី​តំបន់​អា​ស៊ីម​ជ្ឈឹ​ម​បូព៌ា​អាហ្វ្រិក​ខាងជើង​និង​តំបន់​សាហា រ៉ា​ខាងក្រោម​នៃ​ទ្វីបអាហ្វ្រិក​។​

​    ​ការចេញរបាយការណ៍ Open Doors ត្រូវបានធ្វើ​នៅក្នុង​សប្តាហ៍​នៃ​ការអប់រំ​អន្តរជាតិ​ដែល​អបអរ​និង​ជំរុញការផ្លាស់ប្តូរ​គ្នា​និង​ការអប់រំ​អន្តរជាតិ​នៅ​ទូទាំងពិភពលោក​៕ 

ឆ្នាំ​២០១៥​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​អាមេរិក​កើនឡើង​១៤​ភាគរយ