បុរស​ជា​ប្តី​ទាញ​មុង​ចង​ឲ្យ​ប្រពន្ធ​កូន​ដេក​ធ្វើ​ឲ្យ​ធ្លាក់​កាំភ្លើង​កែឆ្នៃ​ធ្លាក់​ផ្ទុះ​ចំ​ប្រពន្ធ​ស្លាប់​ភ្លាមៗ​ចោល​កូន​២​នាក់​

​ខេត្តរតនគិរី​៖ ស្ត្រី​ជនជាតិភាគតិច​ម្នា​ក់បាន​ស្លាប់​ដោយសារ​កាំភ្លើង​កែច្នៃ​របស់​ប្តី​រាលកៃ​ចំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​យប់​ស្ថិតនៅ​ខ្ទម​ចាំចំការ​ក្នុងភូមិ ចា​អ៊ុង​កៅ ឃុំ​ចា​អ៊ុង​ស្រុក​អូរ​ជុំ ខេត្តរតនគិរី ក្រោយពី​កើតហេតុ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​វេលា​ម៉ោង​២​រសៀល ទើប​សមត្ថកិច្ច​បានដឹង​តាមរយៈ​លោក​មេភូមិ​តេ​ទូរស័ព្ទ​ប្រាប់ ហើយ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជុំ និង​ឃុំ​ចា​អ៊ុង​បាន​ចុះ​ទៅធ្វើ​ការត្រួត ពិនិត្យ​សាកសព​ស្ត្រី​រងគ្រោះ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សំ បិ​ប អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន និង​ប្តី​ឈ្មោះ​អឿន ស្វេ​ក អាយុ​២៩​ឆ្នាំ ជនជាតិ​គ្រឹ​ង មានមុខ​របរ​កសិក​រ និង​មានកូន​២​នាក់​ស្រី​១ ប្រុស​១ កូន​បង​អាយុ​២​ឆ្នាំ កូន​ប្អូន​អាយុ​៨​ខែ​។ តាម​ការត្រួតពិនិត្យរ​បស់​សមត្ថកិច្ច​បាន​ឲ្យ​សារព័ត៌មាន​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​បាន​ត្រូវ​គ្រាប់កាំភ្លើង​កែច្នៃ​១​គ្រាប់​ចំ​កំប៉េសគូទ​ខាងស្តាំ​ធ្លាយ​ទៅ​ផ្លោក​នោម​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ក្រោយពី​កើតហេតុ​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​ឃុំ​ចា​អ៊ុង ប្តី បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​គាត់​នឹង​ប្រពន្ធ កូន​២​នាក់​ទៀត​មើល​ទូរទស្សន៍​នៅផ្ទះ​អ្នកជិតខាង ពេល​មើល​ចប់​នៅ​ម៉ោង​១០​យប់​នាំគ្នា​ត្រឡប់មក​ដល់ផ្ទះ​ដេក​។ ចំណែក​បុរស​ជា​ប្តី​បានរៀបចំ​ចង​មុង ហើយ កាំភ្លើង​កែច្នៃ​បាន​ពាក់​នៅ​ជ​ញ្ចាំ​ង​ចុងជើង ពេល​ប្តី​តោង​មុង​ក៏​ធ្លាក់​កាំភ្លើង​កែច្នៃ​មកជា​មួយ​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវ ស្ត្រី​ជា ប្រពន្ធ​ស្លាប់​ភ្លាមៗ​តែម្តង​។ កាំភ្លើង​កែច្នៃ​នេះ​បុរស​ជា​ប្តី​បាន​កែច្នៃ​ធ្វើ​ដោយ​ខ្លួនឯង​។​

សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​កាំភ្លើង​កែច្នៃ នេះ​បាន​ប្រើប្រាស់​គ្រាប់រំសេវ​(​ឈើគូស​)​យកមក​កៃ​ច្នៃ​ធ្វើជា​គ្រាប់កាំភ្លើង​បាញ់​សត្វ​។ តាម​ប្រភព​ពត៌មាន​ពី​លោក​ងួន គឿន ស្នងការ​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹងថា​បុរស​ជា​ប្តី​បាន​សមត្ថកិច្ច​ឃាត់ ខ្លួន​តែ​ពេលនេះ​ដោយមាន​ការឯកភាព​ពី​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី បានធ្វើការ​ដោះ លែង​បុរស​ជា​ប្តី​បណ្តោះអាសន្ន​អោយទៅ​ធ្វើ​បុណ្យសព​ប្រពន្ធ​របស់ខ្លួន​សិន និង​ថែទាំ​កូនតូច​ចំនួន​២​នាក់ ចាំ ដល់​ថ្ងៃ បើកសវនាការ​ទើប​អោយ​សមត្ថកិច្ច​នាំខ្លួន​បុរស​ជា​ប្តី​យកមក​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

ដោយឡែក​លោក​ជា សុភ័ក្ត្រ អ្នក​សារពត៌មាន​យើង​សុំ​ការបំភ្លឺ​ទាក់ទង​ប​ញ្ហ​នឹង​រឿង​រ៉េ​ល​កៃកាំភ្លើង បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ​នោះ លោក​បាន​ឲ្យ​ដឹងថា ពេលនេះ​លោក​កំពុង​ជាប់រវល់​បើក​សវន​ការមិន​ទាន់​បំភ្លឺ​បានទេ​។ លោក​ពៀន សុវណ្ណ នាយប៉ុស្តិ៍​ឃុំ​ចា​អ៊ុង បានអោយដឹងថា​តំបន់​កើតហេតុ​ជា​ភូមិសាស្ត្រ​ដាច់ស្រយាល​គ្មាន​ប្រព័ន្ធ​ទូរស័ព្ទ​ទាក់ទង​គ្នា​បាន​នោះទេ​ហើយ​ផ្លូវ​ក៏​ពិបាកធ្វើ​ដំណើរ​ទៀត​។ ជាក់ស្តែង​ប្រពល​រដ្ឋ​គ្រូ​សារ​ខាងលើ​រងគ្រោះ​ដោយ​កាំភ្លើង​រាល កៃ​ត្រូវ ប្រពន្ធ​ស្លាប់​នោះ​សមត្ថកិច្ច​ទំរាំ​បានដឹង​រឿង​គឺ​គ្រោះថ្នាក់​យប់​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​១៩ ម៉ោង​២​រសៀល​ទើប​សមត្ថកិច្ច​បានដឹង​។

សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សុំ​កុំ​ប្រើប្រាស់​កាំភ្លើង​កៃ​ច្នៃ​យកទៅ​បាញ់​សត្វព្រៃ​នាំអោយ​គ្រោះថ្នាក់​ដល់​ខ្លួន និង​ក្រុមគ្រួសារ ទី​១​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ទី​២​បរបាញ់​សត្វព្រៃ​ខុស ច្បាប់ សុទ្ធតែ​មានទោស​ទាំងអស់​ហ្នឹង​៕ លីវ​ណ្ណៈ​ ​

KA-20-11-2015-02 KA-20-11-2015-03 KA-20-11-2015-04