Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី


Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

ក្នុង​កម្មវិធី “Penfolds Collection Dinner” កាល​ពី​យប់​មិញ​នេះ ក្រុម​ហ៊ុន Penfolds បាន​បង្ហាញ​ស្រា​លេខ​មួយ ៥ ប្រភេទ​​ដើម្បី​ឱ្យ​​​​អតិថិជន​ទទួល​បាន​​​រសជាតិ​ប្លែក​ មិន​ធ្លាប់​ជួប​ពី​មុន​មក។

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

ស្រា​ប្រាំ​ប្រភេទ​នោះ​​មាន Bin 51 RESLING 2014, KOONUNGA HILL CHAR DONNAY 2014, BIN 389 CABERNET SHIRAZ 2012 និង BIN 407 CABERNRT SAUVIGNON ដែល​សុទ្ធសឹងជា​ស្រា​លេខ​មួយ។

 

លោក Partrick Dowling តំណាង​ចែកចាយ​​ស្រា Penfolds ប្រចាំ​ទ្វីប​អាស៊ី​ បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​កម្មវិធី​ថា Penfolds ជា​ស្រា​លំដាប់​ថ្នាក់​​លេខ​មួយ នៅ​ប្រទេស​អូស្ត្រាលី និង​មាន​ប្រវត្តិ​ជាច្រើន​តំណ​មក​ហើយ។

 

លោក​ថ្លែង​ថា៖ “ក្នុង​ចំណោម​ស្រា​ទាំងអស់​ខ្ញុំ​ចូលចិត្ត Bin 51 RESLING 2014 ជាងគេ ហើយ​ស្រា​នេះ​ត្រូវ​ជាមួយ​ត្រីសាលម៉ុន”។

 

កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​​កំណើន​អ្នក​ចូលចិត្ត​ស្រា​ក្រហម បាន​ធ្វើ​​ក្រុមហ៊ុន​ខាងលើ នាំចូល​​ស្រា Penfolds ជាច្រើន​ប្រភេទ និង​តម្លៃ​សមរម្យ ដើម្បី​បំពេញ​តម្រូវ​​ការ​អតិថិជន​ក្នុង​ប្រទេស​។ ក្រៅ​ពី​ស្រា​ប៉ុន្មាន​ប្រភេទ​ខាងលើ ស្រា​ដែល​ចែកចាយ​ផ្ដាច់មុខ​ដោយ ក្រុមហ៊ុន​​ CHHIVTIMEX GROUP-DOUNG CHHIV IMPORT- EXPORT មាន​ដូចជា Bin 2, Bin 8, Bin 9, Bin 28, Bin 128, Bin 138, Bin 389, Bin 707 ជាដើម។

 

កម្មវិធី “Penfolds Collection Dinner” នៅ​សណ្ឋាគារ Raffles Le Royal Hotel កាល​ពី​យប់​មិញ​នេះ មាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​លោក​ឧកញ៉ា ដួង តិច ​អគ្គនាយក​ក្រុមហ៊ុន  CHHIVTIMEX GROUP អ្នក​ជំនួញ ​ភ្ញៀវ​កិត្តិយស និង​តារាល្បីៗ កញ្ញា គង់ ច័ន្ទស្រីមុំ លោក គឹម សីហា គញ្ញា ទឹម រដ្ឋា និង​ អេឡិច ចាន់ត្រា៕

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

Penfolds ឱ្យ​អតិថិជន​ស្គាល់​រសជាតិ​ស្រា ៥ ប្រភេទ​នាំ​ចូល​​ពី​អូស្ត្រាលី

 

អត្ថបទ៖ អ៊ុំ សុភក្តិ