បទ​វិភាគ៖ ឥទ្ធិពល​”អំណាច​ទន់”​របស់​មហា​អំណាច​ចិន​ក្នុង​ប្រទេស​អាស៊ាន CLMV

ការ​ងើប​ឡើង​របស់​មហា​យក្ស​អាស៊ី​ចិន ក្នុង​ឆាក​នយោបាយ​ពិភពលោក បាន​បង្ក​អោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​មហា​អំណាច​ផ្សេង​ទៀត និង​ជា​ពិសេស​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជិត​ខាង​របស់​ខ្លួន។

ដោយ​ឡែក​សម្រាប់​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តួយ៉ាង​ដូចជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ហាក់​ស្វាគមន៍​ចំពោះ​ការ​ងើប​ឡើង​របស់​មហា​អំណាច​ថ្មី​មួយ​នេះ និង​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អោយ​កាន់តែ​ស្អិតល្មួត​លើ​គ្រប់​វិស័យ​តាមតែ​អាច​ធ្វើ​បាន។ ផ្ទុយ​ពី​មហា​អំណាច​ពិភពលោក​ផ្សេង​ទៀត​ដែល​តែងតែ​ប្រើប្រាស់​កម្លាំង​យោធា និង​សព្វាវុធ​ទំនើបៗ​ធ្វើ​សង្គ្រាម ដើម្បី​ពង្រីក​ឥទ្ធិពល និង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន  មហា​អំណាច​ចិន ជ្រើសរើស​ការ​ប្រើ "អំណាច​ទន់" ជា​ជាង​ការ​ប្រើ​ធម៌​ក្ដៅ​ដើម្បី​អន្ទង និង​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ទៀត អោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខ្លួន​ក្នុង​គោលបំណង​សម្រេច​អោយ​បាន​នូវ​ផលប្រយោជន៍​ដែល​មហា​អំណាច​មួយ​នេះ​ចង់​បាន។

តើ​អ្វី​ជា "អំណាច​ទន់”? ហើយ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ "អំណាច​ទន់" របស់​ចិន ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​៤ ស៊ី.អិល.អឹម.វី (CLMV) (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម)?

សូម​ស្ដាប់​បទ​វិភាគ​របស់​លោក ឯក សិរី អំពី​បញ្ហា​នេះ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។