ឧុទ្ទកាល័យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​វែក​មុខ​ជន​ក្លែង​បន្លំគណនេយ្យ​ហ្វេសប៊ុក

ឧុទ្ទកាល័យ​លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន បាន​ធ្វើការព្រមាន​ដល់អ្នក​​​ដែល​បានបង្កើត​គណនេយ្យ​បណ្តាញសង្គម​ហ្វេសប៊ុក​របស់​ប្រធានបក្សប្រជាជនកម្ពុជា ​ដោយ​គ្មាន​ការអនុញ្ញាត ដោយ​លើក​ឡើង​ថាអ្នក​ទាំង​នោះ​ ​​អាច​ប្រឈម​មុខនឹង​ផ្លូវច្បាប់ ប្រសិន​បើ​​មិនព្រម​បញ្ឈប់​ទង្វើ​របស់​ខ្លួន​ទេនោះ។