នាយឧត្តមសេនីយ៍ មឹុង សំផន កោត​សសើរ​ចំពោះ​ភាព​រីកចំរើន​ផ្នែក​កីឡា​របស់​កងទ័ព

ភ្នំពេញ៖  នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានសម្តែងការកោតសសើរ ចំពោះភាពរីកចំរើនផ្នែកកីឡារបស់កងទ័ព រហូតឈានដល់ការដណ្តើមមេដាយមាសក្នុងក្របខណ្ឌពិភពលោកជូនជាតិមាតុភូមិ។

ការកោតសសើររបស់ នាយឧត្តមសេនីយ៍ មឹុង សំផន ធ្វើឡើងក្នុងពិធីបូកសរុបការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នាពហុកីឡដ្ឋានស្តាតចាស់។

នាយឧត្តមសេនីយ៍ មឹុង សំផន ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ការងារផ្នែកកីឡាកងទ័ព ៩ខែដើមឆ្នាំនេះ បានទទួលលទ្ធផលជាទីមោទន: ស្តែងតាមរយ:ភាពរីកចំរើននៃវិស័យកីឡា ដែលកីឡាករនៃកងយោធពលខេមរភូមិន្ទបានប្រតួតប្រជែងលើឆាកអន្តរជាតិ ដោយទទួលបានមេដាយមាសជូនប្រទេសជាតិ។

នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា ដោយមានបទបញ្ជាពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ការលើកទឹកចិត្តដល់កីឡាករឆ្នើមក្នុងកងទ័ព គឺអ្នកស្រី កែ ឡេង ត្រូវតម្លើងឋានន្តរស័ក្ត ជាវរសេនីយ៍ត្រី ហើយការតម្លើងឋានន្តរស័ក្តនេះក៏ជាការជម្រុញ នឹងលើកទឹកចិត្តដល់កីឡាករផ្សេងៗទៀត ក្នុងកងទ័ពដើម្បីអោយខិតខំ ប្រកួតប្រជែងលើឆាកអន្តរជាត់ដើម្បីដណ្តើមមេដាយមាសជូនប្រទេសជាតិ។

គួរំលឹកថា អ្នកស្រី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាសជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប៉េតង់ពិភពលោកលើកទី១៥ ផ្នែកស្ត្រី នៅដើមខែវិច្ឆិកា ឆ្នាំ២០១៥នេះ នាទីក្រុងបាងកក ប្រទេសថៃ។  ក្រោយពីដណ្តើមមេដាយមាសពិភពលោកជូនជាតិ អ្នកស្រី កែ ឡេង បានទទួលប្រាក់រង្វាន់លើកទឹកចិត្តប្រមាណ ៤មឺុនដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានោះ អ្នកស្រី ក៏ទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀតនោះ គឺការតម្លើងឋានន្តរស័ក្តជាវរសេនីយ៍ត្រី៕