ស្នងការខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយខ្លឹមសារ សេចក្តីថ្លែងការណ៏ និងការអធិប្បាយ របស់ សម្តេចតេជោ ហ៊ុន សែន រឿងផែនទី

ត្បូងឃ្មុំ:  ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរៀបចំ ពិធីផ្សព្វផ្សាយខ្លឹមសារ សេចក្តីថ្លែងការណ៏ និងការអធិប្បាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីផ្តល់ការបំភ្លឺជូនដល់ជនរួមជាតិកម្ពុជា ស្តីពីផែនទីរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្រ្តីនគរបាល ជាច្រើននាក់។

ជាមួយគ្នានេះ ពិធីនេះក៏ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូន មន្ត្រី នគរបាលជាតិនៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ថ្នាក់អនុសេនីយ៍ឯកមានចំនួន០៤  នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ២៦នាក់, ថ្នាក់អនុសេនីត្រី ៣៧នាក់, ថ្នាក់ព្រិន្ទបាលឯក ២៩នាក់, ថ្នាក់ព្រិន្ទបាលទោ ១១នាក់ និងប្រកាសតួនាទី ៨០នាក់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ប្រកបដោយគិតិបណ្ឌិត និងត្រឹមត្រូវបំផុត។