កំពុងឈរលើ ចិញ្ចើមថ្នល់ ត្រូវរថយន្តបុក ស្លាប់នៅ កៀនស្វាយ

ភ្នំពេញ ៖ បុរសជាអ្នក រត់រ៉ឺម៉កម្នាក់ បានស្លាប់ នៅនឹងកន្លែង ខណៈកំពុងឈរ អែបនឹងរ៉ឺម៉ក លើចិញ្ចើមថ្នល់ រង់ចាំដឹកទំនិញ ក៏ត្រូវបើកបុកខ្ទាតបាក់ក កាលពីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង១២និង៣០នាទីចន្លោះគីឡូម៉ែត្រលេខ២៨-២៩ នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ។

លោក ព្រុំ សំណាង អធិការរងស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សេង.ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំស្រុកកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្ដបង្កហេតុ មិនស្គាល់ម៉ាកបើកក្នុងទិសដៅភ្នំពេញ-អ្នកលឿង ។

តាមប្រភពព័ត៌មាន បានអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះ បានឈប់ រឺម៉កង់បីលើចិញ្ចើមថ្នល់ខាងលិច (បញ្ចាស់ទិស) ចតក្នុងស្ដាំដៃរថយន្ត ដើម្បីដាក់ឥវ៉ាន់លើរឺម៉ក រួចហើយឈរចងខ្សែ នៅអែបនឹងរឺម៉ក ។  ស្រាប់តែរថយន្តបង្កមិនស្គាល់ម៉ាក បានបើកមកដល់ ហើយប្រហែលជាគេចនឹងរថយន្តផ្សេង ក៏ជ្រុលមកប៉ះនឹងជនរងគ្រោះដួល បោកក្បាលស្លាប់ នៅនឹងកន្លែង ហើយរថយន្តបង្កបើកគេចបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ និងមន្ត្រីនគរបាល ជំនាញបានចុះដល់កន្លែង កើតហេតុ ដើម្បីវាស់វែង រួចប្រគល់សពជូនដល់ក្រុមគ្រួសារ នឹងបន្តការស្រោវជ្រាវ រករថយន្តបង្កខាងលើ។

កំពុងឈរលើ ចិញ្ចើមថ្នល់ ត្រូវរថយន្តបុក ស្លាប់នៅ កៀនស្វាយ

កំពុងឈរលើ ចិញ្ចើមថ្នល់ ត្រូវរថយន្តបុក ស្លាប់នៅ កៀនស្វាយ