អង្គាការស្អាតកម្ពុជា ប្រារព្វទិវាជាតិ លើកកម្ពស់ អនាម័យ ជនបទ១៣ វិច្ឆិកាលើកទី៦ នៅឃុំបន្សាយត្រែង ស្រុកថ្មគោល

បាត់ដំបងៈ អង្គការស្អាតកម្ពុជា សហការជាមួយមន្ទីរ អភិវឌ្ឍន៍ ជនបទខេត្តបាត់ដំបង បានរៀបចំ ប្រារព្វ ទិវាជាតិលើកកម្ពស់ អនាម័យជនបទថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៥ ក្រោមប្រធានបទ «អនាម័យ ល្អគឺ ជាការទទួលខុសត្រូវរបស់យើង ទាំងអស់គ្នា»លើកទី៦ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៥ នៅ ក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មីឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សុខ វណ្ណអឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង លោក ចាន់ មន្ទីរ តំណាងអង្គការស្អាតកម្ពុជា clear cambodia លោក ម៉ម សាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ។ ពិធីនេះប្រព្រឹត្តធ្វើទៅបានក្រោម ការជួយឧត្ថមគាំទ្រពីអង្គការ អង្គការស្អាតកម្ពុជា clear cambodia ផងដែរ។

បន្ទាប់ពីលោក ធុន ឡម មេឃុំបន្សាយត្រែង លោក លី ឧប្បុល ប្រធានការិយាល័យអភិវឌ្ឍន៍ ជនបទស្រុកថ្មគោល និងលោក សែម សុខា អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុក បានឡើងមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ សង្ខេបស្តីពី ស្ថានភាពភូមិសាស្រ្តទូទៅ និងលទ្ធផលការងារលើគ្រប់វិស័យ របស់មន្ទីរជំនាញ ដែលក្រសួងបានដាក់ឲ្យ អនុវត្តកន្លងមក ព្រមទាំងមានការចូល រួមសហការឧត្ថមគាំទ្រយ៉ាងសកម្មរបស់អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ ដែលជាដៃ គូរអភិវឌ្ឍន៍ ជួយទាំងសម្ភារៈនិងថវិកាធ្វើការអភិវឌ្ឍន៍ មានការរីកចម្រើនដល់គោល ដៅជនបទនៅស្រុកថ្មគោល សម្រេចបានលទ្ធផលល្អ ជាក់ស្តែងអង្គការស្អាតកម្ពុជាបានជួយធ្វើអាងចម្រោះទឹកនិងធ្វើបង្គន់អនាម័យមាន៥បន្ទប់ ដល់សាលាបឋមសិក្សាភូមិថ្មី ព្រមទាំងបានអប់រំពីការ ថែទាំសុខភាព និងបង្ហាត់បង្ហាញពីរបៀបលាងដៃនិងសាប៊ូ ជាក់ស្តែង រាល់ពេល មុននិងក្រោយ ញាំអាហារនិងចូលបង្គន់ទៀតផង។

លោក សុខ វណ្ណអឿន បានឡើងអានសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងឱកាសទិវាជាតិ លើកកម្ពស់អនាម័យជនបទលើកទី៥ ក្រោមប្រធានបទ «អនាម័យល្អគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា » ទាំងស្រុងរួចមក លោកក៏បានធ្វើការសំណេះសំណាលក្នុងអង្គពិធី ដោយបានបញ្ជាក់ថា  ទោះជាប្រជាពលរដ្ឋយើង មានការហូបចុកគ្រប់គ្រាន់យ៉ាងណាក៏ដោយ តែបើការរស់នៅនោះនៅមានកម្រិត ដោយ ខ្វះអនាម័យ ដែលធ្វើឲ្យសុខ ភាពយើងមិនទាន់បានល្អទាំងស្រុងនៅឡើយទេ វានិងអាចខាតទាំងពេលវេលានិងថវិកាសម្រាប់ ចំណាយការ ព្យាបាលសុខភាពខ្លួនយើង តែបើយើងអនុវត្តឲ្យបាននូវដូចពាក្យស្លោក ហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យល្អគឺវាអាចកាត់បន្ថយបានពីភាពលំបាក ភាពក្រីក្របាននៅតាមជនបទ បាននិងធ្វើឲ្យកូនចៅយើង មានសុខភាពល្អកាន់តែប្រសើរ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសុខភាពប្រជាពលរដ្ឋ ព្រមទាំងបានកំណត់ទៅជាទិវាជាតិដ៏សំខាន់ មួយក្នុងចំណោមទិវាជាតិ ផ្សេងៗទៀតដើម្បីរំលឹកឲ្យប្រជាពលរដ្ឋជិតឆ្ងាយ ទាំងទីក្រុងនិងជនបទបានយល់កាន់តែច្បាស់ជាងមុន មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានដាក់ការងារនេះឲ្យក្រសួងអភិវឌ្ឍន៍ ជនបទជាអ្នក ប្រតិបត្តិអនុវត្តការងារនេះផ្ទាល់ និងមន្ទីរជំនាញបន្តអនុវត្តឲ្យបានទៅដល់មូលដ្ឋាន ជនបទតាមរយៈ ការ ចុះជួយជាក់ស្តែងនិងអប់រំដោយផ្ទាល់ក្តីឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្តី ឲ្យប្រជាពលរដ្ឋ យើងលោកបានយល់កាន់តែច្បាស់និងបានស្គាល់អ្វីទៅអនាម័យ អនាម័យស្អាត គឺផ្តើមចេញ ពីខ្លួនយើងម្នាក់ៗ ក៏ដូចជាសហគមន៍ជនបទទូទៅ បញ្ហាចំបងរបស់អនាម័យ ដូចជាផ្ទះ យើង ម្នាក់ៗត្រូវមានបង្គន់អនាម័យឲ្យបានគ្រប់ៗគ្នា ពិសេស ហូបទឹកស្អាត រស់នៅស្អាត បរិស្ថានល្អ ទើបយើងមានសុខភាពល្អប្រសើរ។

   លោក ចាន់ មន្ទីរ តំណាងអង្គការស្អាតកម្ពុជា clear cambodia ឡើងមានមតិស្តីពីលទ្ធផលការងារ របស់អង្គការលោកបានសហការជាដៃគូរជាមួយរាជរដ្ឋាភិបាល ហើយបានដើរជួយសាង សង់បង្គន់ អនាម័យ និងអាចម្រោះទឹកបានជាច្រើនកន្លែង នៅតាមខេត្តចំនួន៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសស្រុកថ្មគោលយើងនេះគឺយកឃុំបន្សាយត្រែងជាទីតាំងគោលដៅ សាងសង់បង្គន់ បាន៥បន្ទប់និងអាងចង្រោះទឹកធំ១ សម្រាប់ទុកឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់ផងដែរ។

  លោក គង់លី អភិបាលស្រុកថ្មគោល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ អង្គការស្អាតកម្ពុជាដែលបានចំណាយថវិកានិងយកចិត្តទុកដាក់ជួយដល់ស្រុករបស់លោក លើវិស័យ អនាម័យស្អាត ទាក់ទងទៅនិងសុខភាពតាមជនបទ បន្ទាប់ពីបានសំណេះសំណាល រួចលោក អភិបាលស្រុកក៏បានប្រកាសបិទកម្មវិធី រួចដើរទស្សនាសមិទ្ធិផលនានា ដែលអង្គការបានផ្តល់ឲ្យ សាលាផងដែរ៕