អ្នក​​ស្រុក​សៀម​ប៉ាង​២នាក់​ត្រូវ​តម្រួត​ការ​ពារ​ព្រំ​ដែន​ឡាវ​ចាប់ខ្លួន​​

ខេត្ត​ស្ទឹង​ត្រែង​ ៖ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ការពារព្រំដែន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មកែវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង​ចំនួន​២​នាក់​ត្រូវ​តម្រួត​ការពារ​ព្រំដែន​ឡាវ​ចាប់ខ្លួន​នៅ​ចំណុច​បង្គោល០៧៧ ​ខណៈ​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដី​ឡាវ ។

​ប្រភព​បន្ត​ថា​ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​នោះ​ មាន​ម្នាក់​ឈ្មោះ ញ៉ែ​ក រ៉ា​ក់ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​ម្នាក់​ទៀត​មានឈ្មោះ សន ង៉ា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​-ឃុំ​ខាងលើ​។​

បច្ចុប្បន្នអាជ្ញាធរ​ស្រុក​កំពុងធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ឡាវ​។