ម៉ោងជិត១១ថ្ងៃត្រង់នេះ សម្តេចតេជោ​ ហ៊ុន សែន​ និងគណៈប្រតិភូអមដំណើរអញ្ជើញ​ទៅដល់ទីក្រុងគួឡាឡំាពួរ​ប្រកបដោយ​​សុវត្ថិភាព

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនង​សង្គមផ្លូវការរបស់សម្តេច​តេជោនាយករដ្ឋមន្រ្តីបានសរសេរ​មានខ្លឹមសារទំាងស្រុងថា ​"នៅវេលាម៉ោង ​១០:៤៨ នាទីព្រឹក ម៉ោងនៅប្រទេស ​Malaysia​ សម្តេចតេជោ ហ៊ុន សែន ​និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ​បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជា ​បានអញ្ជើញមកដល់ទីក្រុង (Kuala Lumpur, Malaysia)​ ប្រកបដោយសុវត្ថិភាព​ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធមួយចំនួនលើកទី២៧​ (27th ASEAN Summit and Related Summits)​ ចាប់ពីថ្ងៃទី២០-២២ ខែ វិច្ឆិកា​ ឆ្នាំ២០១៥​ ស្អែកនេះ "៕