ក្រសួង​អភិវឌ្ឍន៍ជនបទ ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​

ភ្នំពេញ:
​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំ​កម្មវិធី​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​វត្ត​ប្រាសាទ​ឥន្ទ្រ​រមនី​ព្រៃ​ព្រះ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ​។

​សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​រួមមាន ៖ ព្រះសង្ឃ តំណាង​អភិបាល​នៃ​គណៈ អភិបាលខេត្ត​សៀមរាប ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប មន្ត្រី​ចរាចរណ៍​ផ្លូវគោក​ថ្នាក់ស្រុក និង​ថ្នាក់ឃុំ មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ៦០០ រូប ។​

​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្តល់​សារ រំលឹក​ដល់​អ្នកបើកប​រ​ដទៃទៀត​ឱ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ដល់​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើ ប្រាស់​ផ្លូវ​។

​កម្មវិធី​នេះ​ក៏បាន​និមន្ត​ព្រះសង្ឃ​បង្សុកូល និង​រាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចែក​មួកសុវត្ថិភាព​ដល់​អ្នកចូលរួម ដើម្បី​ចូលរួម ចំណែក​កាត់ បន្ថយ​ការស្លាប់ និង​របួស​ក្បាល​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕​