លោក កឹម សុខា ​​​ថា​ព្រឹកមិញ​ថ្នាក់ដឹកនំា CNRP​​ សម្រេច​ដាក់​ចេញយុទ្ឋសាស្រ្ត​​និង​សកម្មភាព​នយោបាយ

រាជធានីភ្នំពេញ ៖ ​អនុប្រធាន​គណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនង​សង្គមមានខ្លឹមសារទំាងស្រុងថា​ "នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​នៅទីក្រុងម៉ានីល​ ប្រទេសហ្វីលីពីន​ លោក សម រង្ស៊ី និងខ្ញុំ ​បានជួបជាមួយតំណាងថ្នាក់​ដឹកនាំគណបក្សសង្គ្រោះជាតិ​មួយចំនួនមកពីភ្នំពេញ។ ក្នុងជំនួបនោះគឺ​៖ ទី១.យើងបានស្ដាប់​របាយការណ៍ ​និងការវាយតម្លៃ ​ របស់តំណាងថ្នាក់ដឹកនាំមកពីភ្នំពេញ ​។ ទី២.យើងបានជម្រាប ​អំពីស្ថានភាព​នយោបាយអន្ដរជាតិ ដែលពាក់ព័ន្ធ​ស្ថានការណ៍ស្រុកខ្មែរបច្ចុប្បន្ន​។ ទី៣.ក្រោយពីការពិភាក្សាគ្នារួចមក​ យើងបានសម្រេចលើក​សំណើយុទ្ធសាស្រ្ដនយោបាយ​​ និងផែនការសកម្មភាព​ រយៈពេលខ្លី រយៈពេលមធ្យម ​និងរយៈពេលវែង​ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ​ពិនិត្យសម្រេច និងអនុវត្ត"៕