​PM ខណ្ឌ​ដូន​ពេញ​ឃាត់​​ខ្លួន​ជន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​​​ចោរ​កម្ម​

រាជ​ធានី​ភ្នំពេញ​ ៖ ​​​ជន​សង្ស័យ​​៣នាក់​ពាក់​ព័ន្ធ​ករណី​​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​ (​ដាវ​និង​កាំបិត​ប័ុង​តោ​) ​និង​​ករណី​កាច់​សោ.ក​ម៉ូតូ ត្រូវ​​សមត្ថកិច្ច​​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​៨និង​១៥នាទី​យប់​​ថ្ងៃ​ទី​១៩ វិច្ឆិកា ​២០១៥ ​នៅ​​ចំណុច​កែង​​ផ្លូវ​លេខ​​១៧៨​​និង​​លេខ៥១ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​​ដូនពេញ ។

​​ជន​ស​ង្ស័យ​​​​ទាំង​៣​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ខាង​លើ​ មាន ១.​ឈ្មោះ ជា ហៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ២.​ឈ្មោះ កង វិ​ន​ណា ហៅ​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​១៥៤ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​៣.​ឈ្មោះ សំ ណារិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ​។ ចំណែក​​វត្ថុ​តាង​​ រួម​​មាន​ ​ដាវ​១​​​ ​កាំបិត​ប័ុង​តោ​១​​ ​​ឧបករណ៍​កាច់សោ​.ក​ម៉ូតូ១ ​​ដែក​​ឆ្កឹះ​សោ.កម៉ូតូ​១​ ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​១​គ្រឿង​ ​ដែកកេះ​​២​ ​សោ​ធ្វើ​​ឡាន​លេខ​២៤ចំនួន​២​​ ​​និង​លុយ​ក្លែងក្លាយ​ចំនួន​៥០​ដុល្លា​‬រ ៕