ឆ្នាំ​នេះ ពលរដ្ឋ​២​ស្រុក​ក្នុង​ខេត្តកណ្តាល​ប្រឈម​គ្រោះ​រាំង​ស្ងួត

ខេត្តកណ្តាល ៖ ឆ្នាំនេះទឹកតូច ធ្វើឱ្យ​ប្រជាកសិករ​រស់នៅ​ក្នុងស្រុក​កៀន​ស្វាយ និង​ស្រុក​លើកដែក ​ខេត្តកណ្តាល កំពុង​ជួប​ការ​លំបាក​​ក្នុង​ការ​បង្ក​បង្កើន​ផល​ដំណាំ​ផ្សេងៗ ។

ជួប​ជាមួយ​ប្រជាកសិ​ករ​ជាច្រើន​ នៅ​ក្នុង​ស្រុកកៀន​ស្វាយបាន​លើក​ឡើងថា ​ឆ្នាំនេះ​ទឹកតូច​អត់លិច​ដល់ដីចម្ការ​ ធ្វើដីដុះស្មៅ​ច្រើន​ គ្មាន​ជីវជាតិ ហើយ​សំបូរទៅ​ដោយ​សត្វ​ល្អិត​​គ្រប់​ប្រភេទ​មកយារយី​ផល​ដំណាំ​របស់ពួកគាត់​ ។ ទោះបី​ជា​មាន​ខាង​ផ្នែក​កសិកម្ម​ថ្នាក់​ស្រុក​-ខេត្ត​ ចុះ​មក​ផ្សព្វ​ផ្សាយ​ពីការបង្ការទប់ស្កាត់​យ៉ាងណាក៏ដោយ  ក៏ទប់​ទល់​អត់​ឈ្នះដែរ ។ ចំពោះ​ទឹក​ស្រោចស្រព​វិញ តំបន់​ខ្លះ​ក៏​មាន​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ជួយ​បូម​ទឹក​ឱ្យ​ គ្រប់គ្រាន់ ហើយ​តំបន់​ខ្លះ​​នៅ​ដាច់​ឆ្ងាយ​​ក៏​នៅជួួប​ការ​លំបាក​ដែរ ។

ពាក់ ​ព័ន្ធ​នឹងការ​លើក​របស់ប្រជា​កសិករ​ខាងលើនេះ លោក​នូវ សំនាង ​អភិបាល​ស្រុក​លើកដែក​​ឱ្យ​ដឹងតាម​ទូរស័ព្ទ​​ដែរថា ក្នុង​នាម​អាជ្ញា​ធរ​ស្រុក​ មិន​មែន​ព្រងើយ​កន្តើយ​បណ្តែត​បណ្តោយ​ឱ្យពលរដ្ឋ​ប្រជាកសិករ​ជួបការលំបាក​ បែបនេះ​ទេ គឺ​អាជ្ញា​ធរ​ត្រូវតែគិតគូរ​ជា​និច្ច ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព