កម្មករ​រោងចក្រ​ជាង ៣០០​ នាក់ បាន​ដួលសន្លប់នៅ​ព្រឹក​មិញ​នេះ​

Sanofi

​កម្មករ​រោងចក្រ PPNP Soyatoy ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ក្នុង​ឃុំ​ស​ន្លួ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ដួលសន្លប់កើនឡើង​ដល់​ជាង​ ៣០០​ នាក់​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើងនៅវេលា​ម៉ោង ១០: ៤០​នាទី ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា នេះ ដោយសារ​ពុល​ថ្នាំដែល​ប្រជាពលរដ្ឋបាញ់​ស្រូវ​របស់​ពួកគាត់​នៅ​ជិត​នោះ​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច និង ​អាជ្ញាធរ​ជាច្រើនបាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ជួយ​ដឹក​ជនរងគ្រោះទាំងនោះទៅកាន់​មន្ទីរពេទ្យ​។

​សូមបញ្ជាក់ថា កាលពី​ម្សិល​មិ​ញ មាន​កម្មករ​-​កម្មការិនី​ប្រមាណ ៣០​ ទៅ ​៣៥ នាក់ បាន​ពុល​ថ្នាំ​បាញ់​ស្រូវ កសិករ​ក្បែ​រោងចក្របណ្ដាល​ឲ្យ​មាន​អាការ​ក្អួតចង្អោរ ដួលសន្លប់​ជា​បន្តបន្ទាប់ ស្ថិតនៅក្នុង​រោងចក្រ ppnp soyatoy (7ng) ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​៕ សុទ្ធ គឹម​សឿន​

​ 

  

Related