ចត​រថយន្ត​ចោល​មិន​ដាក់​ភ្លើង​សញ្ញា បណ្តាលឲ្យ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​ស្លាប់​

Sanofi

​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន ប្រហែល​មើលមិនឃើញរ​ថយ​ន្ត​ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋនៅ​ពីមុខ ដែល​គ្មាន​ដាក់​ភ្លើង​សញ្ញា បាន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ បណ្ដាល​ឲ្យ​ផុង​លលាដ៍ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​ និង ៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ស្ថិតក្នុង​ភូមិ​ត្រោ​ត​ជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ ញៀន អាយុប្រមាណ​ជាង ២០ ​ឆ្នាំ ជា​បុគ្គលិក​បណ្តែត​នៅក្នុង​រោងចក្រ​ស្រា​បៀរ​កម្ពុជា និង​ មិនទាន់​ដឹងថា រស់នៅ​ទីណា​នោះទេ។​ ​បើតាម​សាក្សី​អ្នក​ដែល​នៅ​កន្លែងកើតហេតុ​នោះបាន​ឲ្យ​ដឹងថា មុនដំបូងគេ​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​ត៍​ដឹក​ដែក ​បានចត​ចោល​តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ បន្ទាប់មក ក៏​ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 2Dh-2076 ជិះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផុង​លលា​ដ៍ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​ ។​

​ប្រភព​ដដែល​បាន​បន្តថា ដោយសារ​ផ្លូវ​ងងឹត ហើយ​រថយន្ត​មិនមាន​ដាក់​ភ្លើង​សញ្ញា​ផង​នោះ ទើបបាន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ដែកដែល​ដាក់​លើ​រថយន្តបណ្តាលឱ្យ​ផុង​លលា​ដ៍​ក្បាល​ស្លាប់​ក្នុង​ថ្លុក​​ឈាម​យ៉ាង​អាណោចអធម៌​នៅនឹងកន្លែង​កើតហេតុ​បែបនេះ​ ។​ ក្រោយពេល​កើត​ហ​តុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែងកើតហេតុ និង ​បាន​សហការ​ជាមួយ​មន្ត្រី​ប៉ូលិស​ជំនាញធ្វើការ​វាស់វែង យក​រថយន្ត និង ​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោកនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សព​ជនរងគ្រោះវិញ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សព​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សុទ្ធ គឹម​សឿន​



Related