ផឹកស៊ី​ផ្ទុះ​ជម្លោះ​កាប់​របួស​ម្នាក់​ផ្អើល​ទាំង​យប់

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​កាប់​របួស​.កដៃ​ម្ខាង​ បន្ទាប់​ពី​មាន​ជម្លោះ​ទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង​នៅ​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ២០១៥​។

ជន​រង​គ្រោះ​ឈ្មោះ​កៅ​ រឿ​ន​ អាយុ​29​ឆ្នាំ​ ជា​កម្មករ​អូស​រទេះ​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​។ ​តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ​និយាយ​ថា ​មុន​ហេតុ​ការ​ណ៌​កើតឡើង​ ខ្លួន​បាន​ទៅ​ផឹក​ស៊ីនៅមុខ​បន្ទប់​ជួល​ឈ្មោះ​រ៉េ​ត​សម្បត្តិ​ ភេទ​ប្រុស ​អាយុ​ប្រហែល​30​ឆ្នាំ​ ដោយ​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​ជនសង្ស័យ​ទេ​។

ទោះជា​យ៉ាងណា​ជន​ដៃដល់​ដែល​បាន​កាប់​ជន​រង​គ្រោះ​ឈ្មោះ​សូ ​ភក្តី​ ភេទ​ប្រុស​ អាយុ​18​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ត្រូវ​បាន​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍សង្កាត់​ផ្សារ​កណ្តាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ​ខណៈ​កំពុង​ចុះ​ល្បាត​ការពារ​សន្តិសុខ​ជួប​ហេតុ​ការណ៍​ខាងលើ​។

សម​ត្កិ​ច្ច​ប្រាប់​ថា ​យោង​ការ​សួរនាំ​នៅ​កន្លែង​កើតហេតុ​ដំបូង​ជន​រង​គ្រោះ​ និង​ជនសង្ស័យ​បាន​ផឹក​ស៊ីនៅមុខ​បន្ទប់​ជួល​របស់​ឈ្មោះ​រ៉េ​ត​ សម្បត្តិ​ ជាមួយ​ឈ្មោះ​រ៉េ​ត ​សម្បត្តិ​ ក្រោយមកក៏​ផ្ទុះ​ជម្លោះ​ពាក្យ​សម្តី​ហើយ​ជនសង្ស័យ​ឈ្មោះ​សូ​ ភក្តី​ ក៏បាន​ដើរទៅ​ផ្ទះ​ហៅ​បងជីដូនមួយ​របស់​គេ​ឈ្មោះ​ស ​ចាន់​ដេ​ត​ ភេទ​ប្រុស​ អាយុ​28​ឆ្នាំ​ និង​បក្សពួក​2​នាក់​ផ្សេង​ទៀត​ត្រឡប់​មក​កន្លែង​កើតហេតុ​រករឿង​ជន​រង​គ្រោះ​ និង​ឈ្មោះ​រ៉េ​ត​ សម្បត្តិ​ឈាន​ដល់​ដេញ​កាប់​រត់​ចូល​បន្ទប់​ស្រែក​ឲ្យ​គេឯង​ជួយ​ផ្អើល​ទាំង​យប់​តែ​ម្តង​។

ប្រភព​ប្រាប់​ថា​ ឈ្មោះ​រ៉េ​ត​ សម្បត្តិ​ ត្រូវ​ជនសង្ស័យ​វាយ​ចំ​មួយ​ដៃ​ ហើយ​រត់​ចូល​បន្ទប់​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​កៅ​ រឿ​ន​ រត់​ចូល​បន្ទប់​ជួល​របស់​ឈ្មោះ​រ៉េ​ត ​សម្បត្តិ​ដែរ​ តែ​ត្រូវ​ជន​បង្កកាប់​ត្រូវ​មួយ​កាំបិត​របួស​ដៃ​តែ​ម្តង​៕