ពូ​កុយ បង្ហាញ​ទឹកចិត្ត​សប្បុរស​

Sanofi

​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព និង ​ត្រូវបាន​ទស្សនិកជន​កោតសរសើ​រ ហើយ​ចាត់ទុក​លោក​ជា តារាកំប្លែង​ដែលមាន​សីលធម៌​ខ្ពស់​នោះ នៅពេលនេះ ភាព​មហិមា​របស់លោក ​ពូ បានបង្ហាញឡើង​ទៀតហើយតាមរយៈ​ទឹកចិត្ត​សប្បុរស ជួយ​យកអាសារ​អ្នកមាន​ទុក្ខ​លំបាក​ក្នុងសង្គម ។​

​ភាព​ឈឺឆ្អាល​របស់​លោកពូ​បាន​ស្ដែងឡើង ដោយ​លោកពូ​បាន​ទៅ​ចូលរួម​បុណ្យសពរ​បស់បង​ប្អូនប្រុសស្រី​ពីរ​នាក់ ដែល​បងប្រុស​ជាទី​ពឹង​ពំនាក់​របស់​នាងបាន​លាចាក​លោក​នេះ​ទៅហើយ ។

លោកពូ​កុយ​បាន​សរសេរ​នៅក្នុង​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក Koy Kompleng របស់​លោកពូ​ថា «​ល្ងាច​មិញ​ ខ្ញុំបាន​ទៅ​ចូល​បុណ្យសព​នៅ​វត្ត​ទួល​សង្កែ ដែល​ក្រុមគ្រួសារ​សពមាន​កង្វះខាត ហើយ​អត់​មានក្តា​រដាក់​សាកសព ព្រោះ​គាត់​មកពី​ខេត្តបាត់ដំបង គាត់​មក​ប្រកបមុខរបរ​នៅ​ភ្នំពេញ​តែ​ពីរ​នាក់​បងប្អូន ឥឡូវ​បង​គាត់​បាន​ស្លាប់​ទៅហើយ គាត់​គ្មានអ្វី​ទីពឹង​ទេ បើ​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា​មេត្តា​ចាប់មគ្គផលរៀងៗ​ខ្លួន ព្រោះ​អី​សព​តម្កល់​ទុក​នៅ​វត្ត​ទួល​សង្កែ ថ្ងៃ19 ​ត្រូវ​រំលាយសព​ហើយ ខ្ញុំ​អាណិត​គាត់ណាស់​ហើយ​ខ្ញុំ​សូម​ជូន​បុណ្យ​បងប្អូន​គ្រប់ៗ​គ្នា​ផង​»។​

​ជាមួយនឹង​ការសម្ដែង​នូវ​ចិត្ត​សប្បុរសធម៌​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក៏បាន​ធ្វើការ​កោតសរសើ​រ លោកពូ​ដោយ​ពួកគាត់​បានសរសេរថា «​សុំ​ឲ្យ​តារា​ក្នុងស្រុក​​ម្នាក់ៗ​យក​លោកពូ​កុយ​ជា​គំរូ ពិតជា​ល្អ​ខ្លាំងណាស់ ខ្ញុំ​គោរព និង ​ស្រលាញ់​ទង្វើ​លោកពូ​ខ្លាំងណាស់​ លោកពូ​ពិតជា​មានចិត្តល្អ​ណាស់​ អំពើ​ល្អ​មិន​សាបសូន្យ​ទេ​លោក​អ៊ុំ ពូ​កុយ​អស្ចារ្យ​មែន​បាន​បុណ្យ​ពូ​» ជាដើម ៕ ខេមរា​

    

Related