រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​ស្រប​ទិស​គ្នា​កៀរ​ម៉ូតូ​មួយគ្រឿង​ជិះ​ឌុប​គ្នា​៣​នាក់​ដួល​បោក​លើ​ថ្នល់​របួសធ្ងន់​២​នាក់​ស្រាល​១​នាក់ រថយន្ត​បើក​គេច​បាត់​

​ខេត្តកណ្តាល​៖ រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​ស្រប​ទិស​គ្នា​កៀរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ជិះ​គ្នា​៣​នាក់​បណ្តាក​ឲ្យ​ដួ​បោក​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់​២​នាក់​ស្រាល​១​នាក់ ចំណែក​ខាង​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​ជាន់​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​ដោយ​សុ​វត្ថ​ភាព​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ចំណុច​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​នគរបាល​ប៉ុស្តិ៍​ឃុំ​សៀម​រាបបាន​ឲ្យ​ដឹងថា​៖ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​C១០០​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ស្វាយរៀង​1A-5264 ជិះ​គ្នា​៣​នាក់ មាន​៖ ១-​ឈ្មោះ​ព្រុំ សុវណ្ណ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ រងរបួស​ធ្ងន់ បើកបរ​ម៉ូតូ​ក្នុង ទិសដៅ​ពី​ត្បូង​មក​ជើង​, ២-​ឈ្មោះ​វណ្ណ ស៊ីថា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​អ្នករួមដំណើរ (​របួសស្រាល​), ៣-​ឈ្មោះ​ផល្លី ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២១​ឆ្នាំ (​របួសស្រាល​) ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព​ឡើយ​។ ហើយ​ពួកគេ​មាន​ទីលំនៅ ភូមិ​ព្រែកស្លែង​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​ប្រភព​បន្តថា​៖ ដោយឡែក​រថយន្ត​បង្ក មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ បើក​គេច ក្នុង​ដៅ​ពី​ត្បូង​មក​ជើង (​ស្រប​ទិស​គ្នា​)​ចំណែក​ម៉ូតូ​ត្រូវបាន​យកមក​រក្សា ទុក​នៅ​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​៕ ​

KA-20-11-2015-16 KA-20-11-2015-17