​វិធី​ងាយៗ​ខ្លីៗ​ក្នុងការ​ធ្វើ​ឱ្យ​កូន​មាន​រោមភ្នែក​វែង​

​វិធី​ងាយៗ​ខ្លីៗ​ក្នុងការ​ធ្វើ​ឱ្យ​កូន​មាន​រោមភ្នែក​វែង​

​អ្នក​ម្តាយ​គ្រប់​រូប​សុទ្ធ​តែ​សង្ឃឹម​ថា​កូន​មាន​សម្រស់​ស្អាត​ក្រោយពេល​ដែល​កើត​ចេញ​មក ជាពិសេស​កូនស្រី អ្នក​ម្តាយ​តែងតែ​សង្ឃឹមថា​កូន​អាចមាន​រោមភ្នែក​ដែល​វែង ព្រោះ​នៅពេល​ដែល​វា​វែង វា​ពិតជា​មាន​ភាព​ទាក់ទាញ​ណាស់ ថែម​ទាំង​អាច​ធ្វើឱ្យ​មុខ​មើល​ទៅ​កាន់តែ​ស្អាត ប៉ុន្តែ​កម្ររ​មាន​កូន​ក្មេង​ដែល​កើត​មក​មាន​រោមភ្នែក​វែង​ខ្លាំងណាស់ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​ធ្វើឱ្យ​រោមភ្នែក​កូន​វែង​បាន​នោះ​?

លាបទឹក​ដោះ​ម្តាយ​
នៅពេលដែល​កូនចាប់​កំណើត​មក​លើ​ផែនដី​នេះ អ្នក​អាច​ចាប់ផ្តើម​យក​ទឹកដោះ​របស់​អ្នក​មក​លាប​នៅ​គល់​នៃ​រោមភ្នែក​របស់​កូន​បាន នោះ​នៅ​ពេល​ដែល​អ្នក​លាប​បាន​មួយ​រយៈពេល អ្នកនឹង​ឃើញ​រោមភ្នែក​របស់​កូន​ចាប់ផ្តើម​ដុះ​វែង​ជា​មិនខានឡើយ ហើយ​វែង​ដោយ​អ្នក​មិនដឹង​ខ្លួន​ទៀត​ផង ប៉ុន្តែ​នៅពេល​ដែល​អ្នក​លាប អ្នក​ត្រូវ​តែ​ប្រយ័ត្ន​កុំឱ្យ​ចូល​ភ្នែក​កូន​ឱ្យ​សោះ​។​

កាត់​រោមភ្នែក​
នៅពេល​ដែល​កូន​កើត​ចេញ​មក​អ្នក​អាច​កាត់​រោមភ្នែក​របស់​កូន នោះ​កូន​នឹង​អាច​មាន​រោមភ្នែក​ដែល​ក្រាស់ ហើយ​ស្អាត ថែម​ទាំង​វែង​នៅពេល​ដែល​វា​ដុះ​ម្តងទៀត ប៉ុន្តែ​នៅពេល​ដែល​អ្នក​កាត់ អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​កូន​នៅ​តូច​ខ្លាំងណាស់ ហើយ​នៅពេល​ដែល​គេ​កម្រើក វា​អាច​ប៉ះពាល់​ដល់​ភ្នែក​កូន​បាន ដោយ​អាច​ធ្វើឱ្យ​របួស​ភ្នែក ដូចនេះ​យក​ល្អ អ្នក​អាច​ប្រើ​វិធី​ទី​មួយ​មក​ជំនួស​វិញ​។​

អាហារ​
នៅពេល​ដែល​កូន​ចេះ​បរិភោគ​អាហារ អ្នក​អាច​ឱ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​វីតាមីន និង​ប្រូតេអ៊ីន ដូចជា ៖ ល្ងរ​ខ្មៅ សណ្តែក​ខ្មៅ តៅ​ហ៊ូ សារាយ បន្លែ និង​ផ្លែឈើ​គ្រប់មុខ ព្រោះ​វា​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដែល​អាច​ធ្វើឱ្យ​រោមភ្នែក​របស់​កូន​វែង​បាន​នៅក្រោយពេល​ដែល​គេ​បរិភោគ​រួច ហើយ​វា​ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​កូន​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។