នៅពេល​មាន​ផ្ទៃពោះ តើ​អ្នក​ម្តាយ​គួរតែ​បរិភោគ​អ្វី​ទើប​ល្អ​ចំពោះ​កូន​?

នៅពេល​មាន​ផ្ទៃពោះ តើ​អ្នក​ម្តាយ​គួរតែ​បរិភោគ​អ្វី​ទើប​ល្អ​ចំពោះ​កូន​?

​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ អ្នក​មិន​ចង់​បរិភោគ​អ្វី​ឡើយ ដោយសារតែ​នៅពេល​ដែល​បរិភោគ អ្នក​តែងតែ​ចង់​ក្អួត​ជានិច្ច ហើយ​គ្មាន​អារម្មណ៍​ក្នុង​ការបរិភោគ​ឡើយ ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ទោះបីជា​អ្នក​មិន​ចង់​ពិសារ​ក៏​អ្នក​ត្រូវ​តែ​ចង់​ដែរ ព្រោះ​បើ​អ្នក​មិន​បរិភោគ វា​អាច​ប៉ះពាល់​ដល់​

ការលូតលាស់​របស់​កូន​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

ប្រូតេអ៊ីន​
ប្រូតេអ៊ីន​នេះ​ពិត​ជា​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ដំណាក់កាល​ដំបូង​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ ថែមទាំង​អាច​ការពារ​សុខភាព​អ្នក​បាន​ទៀត​ផង ដូចនេះ​អ្នក​ត្រូវតែ​ស្រូបយក​ប្រូតេអ៊ីន​មួយថ្ងៃ​ឱ្យបាន​៧០​ក្រាម ដោយ​អាច​បរិភោគ​តៅ​ហ៊ូ ទឹកដោះគោ និង​សាច់​ត្រី​ជាដើម​។​

បន្លែ​
បើ​អ្នក​មិន​ចង់ឱ្យ​កូន​អ្នក​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ដំបូង ដោយ​អ្នក​អាច​បរិភោគ​បន្លែ​ដែល​មាន​ពណ៌​ចាស់ ដូចជា ៖ ស្ពៃ​អេពី​ណារ ការ៉ុត ទំពាំង ហើយ​អ្នក​ក៏​ត្រូវ​បរិភោគ​ផ្លែឈើ​ស្រស់​ដូចជា ៖ ក្រូច ស្ត្រ​ប៊័រ​រី ប៉េងប៉ោះ​ជាដើម វា​សុទ្ធតែ​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ​។​

កាលស្យូម​
អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​កាលស្យូម ទើប​វា​អាច​ការពារ​អ្នក​មិនឱ្យ​មាន​អារម្មណ៍​តានតឹង ឆាប់​ភ័យ ឈឺក្បាល ដង្កូវ​ស៊ី​ធ្មេញ គេង​មិន​លក់ ឬ​ជើង​រមួលក្រពើ​ជាដើម ថែម​ទាំង​អាច​ធ្វើឱ្យ​ឆ្អឹង និង​ធ្មេញ​របស់​កូន​លូតលាស់​បានល្អ​ទៀតផង ហើយ​អាហារ​ដែល​មាន​ជាតិ​កាលស្យូម​នេះ​មាន​ដូចជា ៖ ទឹកដោះគោ សណ្តែក​លឿង សណ្តែក​ខ្មៅ ល្ងរ​ខ្មៅ​ជាដើម​។​

ជាតិ​ដែក​
សារធាតុ​ដែក​បើ​និយាយ​ចំពោះ​នារី​ពិត​ជា​សំខាន់​ណាស់ ជាពិសេស​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ វារឹតតែ​សំខាន់ ព្រោះ​វា​ជា​សារធាតុចិញ្ចឹម​ដែល​នារី​ខាន​ពុំ​បាន វា​អាច​ការពារ​នារី​មិនឱ្យ​មាន​ជំងឺ​ខ្វះ​ឈាម ថែមទាំង​អាច​ការពារ​ទារក​ក្នុង​ពោះ​បាន​ទៀត​ផង ហើយ​អាហារ​ដែល​មាន​ជាតិ​ដែក មានដូចជា ៖ ស៊ុត​ផ្នែក​លឿង ពពួក​សាច់​ផ្សេងៗ គ្រឿង​ក្នុង​សត្វ បន្លែ​បៃតង នំ​បុ័ង​ស្រូវ​សាលី​ជាដើម​។​

អ៊ីយ៉ូត​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​អ៊ីយ៉ូត ព្រោះ​វា​អាច​ការពារ​ខួរក្បាល​កូន​ឱ្យ​លូតលាស់​បានល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វៃ​នៅពេលដែល​កើត​ចេញ​មក ដោយ​អ្នក​អាច​បរិភោគ​គ្រឿង​សមុទ្រ​បាន ឬ​អាច​បរិភោគ​សារាយ​ក៏​បាន​ដែរ វា​សុទ្ធតែជា​អាហារ​ដែល​មាន​ជាតិ​អ៊ីយ៉ូត​ទាំងអស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។