គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ

អង់គ្លេស៖ កាលពីពេលថ្មីនេះ ក្រុមប្រឹក្សាផ្នែករដ្ឋាករទឹក ក្នុងប្រទេសអង់គ្លេស បានសំណូមពរ ដល់ប្រជាពលរដ្ឋរបស់ ពួកគេ ឲ្យជួយប្រុងប្រយ័ត្ន នៅពេលដែលបង្ហូរកាកសំណល់ ក៏ព្រោះតែ ក្រដាសសើម , ខ្លាញ់ និង កំប៉ុងប្រេងនានា អាចបង្ក ឲ្យកកស្ទះ និងធ្វើឲ្យជន់លិច។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រាប់បែកដៃ , បន្ទះកញ្ចក់, កូនឡានតូចៗ ទូរស័ព្ទដៃ ជាដើម ដែលជាវត្ថុ ដែលគេមិនរំពឹងទុក ថាវានៅនឹងមាននោះ ត្រូវបាន គេរើចេញពី ក្នុងលូ ក្នុងរយៈពេលមួយឆ្នាំ ចុងក្រោយនេះ។ នៅក្នុងនោះ បានបន្ដឲ្យដឹងថា ក្រុមហ៊ុនរដ្ឋាករទឹក បានចំណាយប្រាក់ជាង ៥០លាន ផោន ឬជាង ៧៦លានដុល្លារអាមេរិក ក្នុងការសំអាត កន្លែងកកស្ទះជាង ២០០,០០០ កន្លែង ដែលបង្កឡើង ដោយសារតែ វត្ថុដ៏មិនត្រឹមត្រូវ ដែលបានហូរចូលទៅក្នុង លូទាំងនោះ។ 

លោក Steve Grebby ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនរដ្ឋាករទឹក បានមានប្រសាសន៍ឲ្យដឹងថា លូជាច្រើន ត្រូវបានលេច ដែលបណ្ដាលឲ្យ គ្រួសាររាប់ពាន់នាក់ រងទុក្ខវេទនា បែបនេះហើយទើបខាងក្រុមហ៊ុន ព្យាយាម ធ្វើយ៉ាងណា ថែរក្សាកន្លែងបង្ហូរទឹក និង លូ កុំឲ្យមានរបស់កកស្ទះ ដើម្បីឲ្យ ទឹកហូរបានយ៉ាងលឿន និងរលូន។

គូសបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួន បានផ្ដល់នូវ ធុងសម្រាប់ដាក់របស់ដែលមានជាតិខ្លាញ់ ដែលមិនគិតថ្លៃ ខណៈ បងប្អូនប្រជាពលរដ្ឋ ទាំងឡាយ គួរណា តែចាក់របស់ដែលមានជាតិខ្លាញ់, ក្រដាសសើមទាំងនោះ ចូលទៅក្នុងធុងដែលបិទជិត។

យ៉ាងណាមិញ ការកកស្ទះនៅក្នុងលូ ក៏ប្រទះឃើញមាននៅក្នុង កម្ពុជាផងដែរ ដូចនេះបងប្អូនប្រជាពលរដ្ឋ គួរតែ កុំចាក់របស់មាន ជាតិខ្លាញ់ ឬប្រេង ឬវត្ថុផ្សេងៗ ចូលទៅក្នុងលូ ដែលវាអាចបង្ក ជាការជន់លិចក៏ថាបាន ហើយអ្វីដែលសំខាន់ គឺនៅពេលដែលមានភ្លៀងធ្លាក់ ទឹកក៏មិនហូរលឿន ដោយសារតែ ការកកស្ទះនៅក្នុងលូ៕

គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
ខ្លាញ់ដែលជាប់កកស្ទះក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ
គ្រាប់បែកដៃ ធ្មេញក្លែងក្លាយ ជាដើម ជាវត្ថុដែលគេ រកឃើញនៅក្នុងលូ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត