​អត្ថប្រយោជន៍​នៃ​សណ្តែកដី​

​អត្ថប្រយោជន៍​នៃ​សណ្តែកដី​

​មិន​នឹកស្មាន​ថា​សណ្តែកដី​គឺជា​របស់​ដែល​តូច ប៉ុន្តែ​វា​បែរ​ជា​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ទៅ​វិញ ដូចនេះ​អ្នក​អាច​បរិភោគ​វា​បាន ប៉ុន្តែ​មិន​ត្រូវ​ពិសារ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៅវិញ​ទេ​។ តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?

បញ្ចុះ​កាឡូរី​
នៅក្នុង​សណ្តែកដី​មាន​សារធាតុ​ខ្លាញ់​ម្យ៉ាង​ដែល​អាច​ជួយ​បំបែក​កាឡូរី​ទាំងនេះ​ចេញពី​ក្នុង​រាងកាយ​អ្នក​មក​ក្រៅ​បាន ដូចនេះ​អ្នកនឹង​មិនមាន​ជំងឺ​ទាក់ទង​នឹង​សរសៃឈាម​កើត​លើ​ខ្លួន​អ្នក​ឡើយ ដោយសារ​តែ​រាងកាយ​អ្នក​គ្មាន​កាឡូរី​ច្រើន​។​

ពន្យារ​ភាព​ចាស់​របស់​អ្នក​
នៅក្នុង​សណ្តែកដី​មាន​សារធាតុ​ម្យ៉ាង​ដែល​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​ជួយ​ពន្យារ​ភាព​ចាស់​ទាំងអស់​នៃ​រាងកាយ​អ្នក ដោយ​អាច​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​បាន ហើយ​មិន​ងាយ​មាន​ជំងឺ​ភ្លេចភ្លាំង​ឡើយ​។​

ជួយ​ឆ្អឹង​កុមារ​លូតលាស់​បានល្អ​
នៅក្នុង​សណ្តែកដី​មាន​ជាតិ​កាលស្យូម​ច្រើនណាស់ ដូចនេះ​អ្នក​អាច​ឱ្យ​កូន​បរិភោគបាន នោះ​វា​នឹង​ជួយ​ឱ្យ​ឆ្អឹង​កូន​លូតលាស់​បានល្អ ហើយ​ចំពោះ​មនុស្ស​ចាស់ វា​នឹង​ជួយ​ការពារ​ឆ្អឹង​អ្នក​ឱ្យមាន​សុខភាព​ល្អ ហើយ​នៅ​ក្នុង​នោះ​មាន​ប្រូតេអ៊ីន​ជាច្រើន​ដែល​ល្អ​ចំពោះ​អ្នក​ម្តាយ​ដែល​គ្មាន​ទឹកដោះ​សម្រាប់​ឱ្យ​កូន​បៅ វា​នឹង​ជួយ​អ្នក​ឱ្យមាន​ទឹកដោះ​គ្រប់គ្រាន់​។​

ការពារ​កោសិកា​មហារីក​
នៅក្នុង​ប្រេង​នៃ​សណ្តែកដី​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​មិនឱ្យ​កោសិកា​មហារីក​រីកដុះដាល់​ក្នុង​រាងកាយ​អ្នក​បាន ជាពិសេស​វា​អាច​ការពារ​អ្នក​មិនឱ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​នៃ​ខួរក្បាល​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។