ជនសង្ស័យប្លន់ម៉ូតូ មិនបានសម្រេចម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ក្របួចឲ្យសមត្ថកិច្ច

 កណ្តាល ៖ ជនសង្ស័យជា ចោរប្លន់ម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋ ដេញចាប់បាន បន្ទាប់ធ្វើសកម្មភាព ធាក់ផ្តួល ម៉ូតូ ជនរងគ្រោះឲ្យដួល ដើម្បីប៉ងយកម៉ូតូ តែត្រូវបានជនរងគ្រោះស្រែកឲ្យអ្នកស្រុកជួយ និងចាប់បានម្នាក់ រត់រួចម្នាក់ ។

ហេតុការណ៍នេះ កើតឡើថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២០និង៤០នាទី នៅចំណុចភូមិកោះផុស៣ ឃុំដីឥដ្ធ ស្រុកកៀនស្វាយខេត្តកណ្តាល។

លោកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជា.សុខាន់ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ធ ស្រុកកៀនស្វាយ មុខរបរគ្រូបង្រៀន ។

ចំពោះជនសង្ស័យមាន គ្នា២នាក់ទី១.មានឈ្មោះ ជួង.កុសលមុន្នី ភេទប្រុសអាយុ៣១ឆ្នាំ (ឃាត់ខ្លួន) ។ ទី២ មានឈ្មោះសូ.លី ភេទប្រុសអាយុ២៩ឆ្នាំ (គេចខ្លួន) ។ ជនសង្ស័យ២នាក់ខាងលើនេះ រស់នៅសង្គាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាល ដកហូតបានវត្ថុតាង រួមបានម៉ូត២គ្រឿង ទី១ម៉ាក SuzkiLets ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-4285 របស់ជនរងគ្រោះ ។ ទី២.ម៉ាកសង់ការ៉េផ្លើស គ្មានស្លាកលេខ របស់ជនរសង្ស័យ។

លោកប៉ា សំអិត បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញដំណើរពីភ្នំពេញ ទៅអ្នកលឿង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរ ហើយបានធាក់ម៉ូតូជន រងគ្រោះដួល រួចបំរ៉ុងជិះចេញ តែត្រូវបានជនរងគ្រោះស្រែកថា ចោរៗ ភ្លាមៗនោះប្រជាពលរដ្ឋ បានដេញ ចាប់បានម្នាក់ ប្រគល់អោយសមត្ថកិច្ច ។

លោកបន្តទៀតថា ជនសង្ស័យកំពុងសួរនាំហើយ កសាងសំណុំរឿងបញ្ចូនខ្លួន ឡើងតុលាការចាត់ការ តាមនិតិវិធីច្បាប ៕

ជនសង្ស័យប្លន់ម៉ូតូ មិនបានសម្រេចម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ក្របួចឲ្យសមត្ថកិច្ច