រថយន្តកាមរី គូថហើម បុកម៉ូតូ បណ្តាលឲ្យនារី ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤១

កំពត៖ យុវតីម្នាក់បើកម៉ូតូម៉ាកគុប បានស្លាប់ ខណៈបើកម៉ូតូពីមុខរថយន្តស្រប ទិសគ្នា ហើយបត់ចូលមណ្ឌល សុខភាព នៅខាងឆ្វេងដៃ ត្រូវរថយន្តបុក នៅម៉ោង៩និង៤៥ នាទី ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ លើកំណាត់ ផ្លូវជាតិលេខ៤១ (កំពត-កំពង់ស្ពឺ) ស្ថិតក្នុងភូមិ កំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាលស្រុកជុំគីរី បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះរឿន ចន្ថា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំកើត ហេតុខាងលើ បើកម៉ូតូរបស់ខ្លួនម៉ាកគុបជ្រុង។ រីឯរថយន្តបង្ក ម៉ាកកាមរីគូថ ហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-3330 អ្នកបើកបរបានចុះ រត់គេចខ្លួនបាត់។

មន្ត្រីនគរបាលដដែលបន្តថា រថយន្តបើកបរពីក្រោយ ម៉ូតូស្របទិសគ្នាពីត្បូងទៅជើង លុះ ដល់ចំណុចកើតហេតុ ម៉ូតូបានបត់ចូលទៅមណ្ឌលសុខភាព "កំណប់" ដោយមិនបានប្រុងប្រយ័ត្ន នៅខាងឆ្វេងដៃ ចៃដន្យរថយន្តបង្ក ដែលបើកបរពីក្រោយនោះ បើកលឿនផង ដោយមិនស៊ីផ្លេឲ្យសញ្ញា ក៏បណ្តាលឲ្យជួបឧបត្តិហេតុ កើតគ្រោះថ្នាក់ ចរាចរយ៉ាងដូច្នេះតែម្តងទៅ។ ជនរងគ្រោះ ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបានស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ។

បច្ចប្បន្ន រថយន្តបង្ក និងម៉ូតូ ត្រូវបាននគរបាលនាំយកទៅ រក្សាទុកនៅឯអធិការដ្ឋាននគរបាល ស្រុកជុំគីរី ដើម្បី រកដំណោះស្រាយគ្នាទៅថ្ងៃមុខ។

គួរបញ្ជាក់ផងដែរថា កន្លងមកនៅលើកំណាត់ផ្លូវជាតិ លេខ៤១ខាងលើ ប៉ុន្មានករណីកើត គ្រោះថ្នាក់ចរាចរ ភាគ ច្រើនជនរងគ្រោះ គិតទាំងស្លាប់និងរបួសធ្ងន់ស្រាល ខ្វះការយល់ដឹងពីច្បាប់ ចរាចរ ការធ្វើដំណើរដោយថ្មើជើង និងមធ្យោបាយរបស់ជនរងគ្រោះ ខណៈដើរបត់ ឬបត់ឆ្លង ផ្លូវ ច្រើនតែមិនបានក្រលេកមើល ឆ្វេងស្តាំនោះទេ ដែលបង្កនាំឲ្យកើត គ្រោះថ្នាក់ចរាចរ បណ្តាល ឲ្យមានអ្នកបាត់បង់ជីវិត និងបង្ករបួសស្នាមកន្លងមក ជាពិសេស កើតឡើង ច្រើនជាងគេនោះ គឺក្នុង ភូមិសាស្ត្រស្រុកជុំគីរី នេះឯង។ ម្យ៉ាងវិញទៀតខ្សែផ្លូវជាតិ លេខ៤១នេះ ជាផ្លូវថ្មីមានសភាពរលោង ស្អាតផង ដែលធ្វើឲ្យអ្នកបើកបរមួយចំនួន បញ្ជារថយន្តរបស់ខ្លួន ក្នុងល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្នខ្ពស់ ម្យ៉ាងប្រជាពលរដ្ឋនៅក្នុង ភូមិសាស្ត្រទាំងនោះ នៅមានកម្រិតទាបផ្នែកច្បាប់ចរាចរ ជាពិសេស នៅពេលដែលបង្កើតឡើង នូវផ្លូវជាតិដ៏ល្អបែបនេះ៕

រថយន្តកាមរី គូថហើម បុកម៉ូតូ បណ្តាលឲ្យនារី ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤១

រថយន្តកាមរី គូថហើម បុកម៉ូតូ បណ្តាលឲ្យនារី ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤១

រថយន្តកាមរី គូថហើម បុកម៉ូតូ បណ្តាលឲ្យនារី ម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤១