មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់

ភ្នំពេញ ៖ មនុស្សចំនួន៦នាក់ ពាក់ព័ន្ធ ការលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ ត្រូវបាននគរបាល ខណ្ឌឫស្សីកែវ បង្ក្រាប និងឃាត់ខ្លួនកាលពី រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ត្រូវបាន លោក អ៊ីវ ឈុនភេង អធិការរង នគរបាលខណ្ឌឫស្សីកែវ អប់រំ ដោះលែង ឲ្យទៅផ្ទះវិញចំនួន៥នាក់ ។

ដោយឡែកម្នាក់ទៀត ត្រូវបានលោកអធិការរងរូបនោះ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្ថាប័ន តុលាការដើម្បីចាត់ការ តាមនិតិវិធី។ មន្រ្តីនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងថា មនុស្ស៥នាក់ ដែលត្រូវបានអប់រំរួច ដោះលែង រួមមានទី១ ឈ្មោះ តាំង ឈុនរិទ្ធិ អាយុ៣០ឆ្នាំ ទី២ ឈ្មោះ ព្រុំ សុជាតិ  អាយុ៣២ឆ្នាំ ទី៣ ឈ្មោះ ឡេង ឌី អាយុ២៦ឆ្នាំ ទី៤ ឈ្មោះ ហែ ទូច អាយុ២០ឆ្នាំ និងទី៥ ឈ្មោះ ហ៊ីម ហ្វារី អាយុ២៤ឆ្នាំ ។

រីឯម្នាក់ទៀត ដែលត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់ មានឈ្មោះមិត្តសារ័ក្ស ភេទប្រុស អាយុ២០ឆ្នាំ។ ហេតុការណ៍ បង្ក្រាបល្បែងស៊ីសង របស់សមត្ថកិច្ច ខណ្ឌឫស្សីកែវ បានដកហូតទូហ្គេម បាញ់ត្រីធំ ភ្នាល់ដាក់ប្រាក់ចំនួន២គ្រឿង កៅអីជ័រ ចំនួន៦ និងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួនរួម និងថវិកា ចំនួន៥ម៉ឺនរៀល ត្រូវបានធ្វើឡើងកាលពី វេលាម៉ោង១៥និង១៥នាទី រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងក្រុម៦ ភូមិបឹងឈូក សង្កាត់គីឡូត៍ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ជាទូទៅយើងសង្កេតឃើញថា នគរបាល ខណ្ឌឫស្សីកែវ បានអនុវត្ត  បង្ក្រាបបទល្មើស ជាហូរហែរ ពាក់ព័ន្ធល្បែងភ្នាល់ ដាក់លុយជា ច្រើនប្រភេទ និងជាច្រើនកន្លែង ដែលដឹកនាំកម្លាំង ចុះបង្ក្រាប ដោយលោកអធិការរង អ៊ីវ ឈុនផេង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ ។

ដោយឡែក ការ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ការលេងល្បែងស៊ីសង ខុសច្បាប់ ត្រូវបានលោក អធិការរង ធ្វើការអប់រំ រួច ដោះលែងស្ងាត់ៗ ដោយអ្នកអត់មានលុយត្រូវ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នកដែលមានលុយត្រូវ បានលោកអធិការរង អប់រំដោះលែងឲ្យទៅផ្ទះវិញ៕
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់

មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់
មនុស្ស៦នាក់ពាក់ព័ន្ធ លេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ប៉ុន្មានម៉ោងក្រោយ ដោះលែង៥នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត