ករណីអ្នកគ្រូក្រមុំស្លាប់ សមត្ថកិច្ចឃាត់​​ជនសង្ស័យម្នាក់ ជា​គ្រូបង្រៀន​ដូចគ្នា

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បានឱ្យដឹង​ថា នៅប៉ុន្មានម៉ោងមុននេះនាថ្ងៃទី​២០ វិច្ឆិកា ២០១៥ ពាក់ព័ន្ធករណី​​​ឃាតកម្ម​លើអ្នក​គ្រូ​​​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ ត្រូវសមត្ថកិច្ច​ស្រាវជ្រាវ និងឃាត់ខ្លួន​ជនសង្ស័យហើយ គឺ​​ឈ្មោះ រុំ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀន​ដូចគ្នា ។

ការឃាត់ខ្លួននេះ គឺបន្ទាប់ពីរកឃើញ​ភស្តុតាងមួយចំនួន​នៅ​លើ​ខ្លួនជន​សង្ស័យ​ ។ គួររំលឹកថា ឃាត​កម្ម​​សម្លាប់​អ្នក​គ្រូ​នៅ​ក្រុងតាខ្មៅ​ សមត្ថកិច្ច​ដឹងតម្រុយ​ខ្លះៗហើយ​ ។ ជុំវិញ ប្រទះឃើញសពអ្នកគ្រូក្រមុំម្នាក់ក្បែរចម្ការ​ ភ្ញាក់​ផ្អើលទាំងព្រឹក​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព