​ខេត្ត​ស្វាយ​រៀង​រៀបចំ​សិក្ខា​សាលា​ស្តីពី​ការ​​ផ្សព្វផ្សាយ​​វប្បធម៌​បង់​ពន្ធ​​

ខេត្ត​ស្វាយ​រៀ ​៖ ​នា​​​​ព្រឹក​ថ្ងៃ​ទី​២០ ​វិច្ឆិកា​ ​នេះ ​នៅ​​សណ្ឋាគារ​ទន្លេ​វ៉ៃ​គោ ​ក្រុង​ស្វាយ​រៀង​ បាន​រៀបចំ​​​ធ្វើ​សិក្ខាសាលា​មួយ ស្តីពី​ការ​​ផ្សព្វផ្សាយ​​វប្បធម៌​បង់​ពន្ធ​​ និង​ការ​អនុវត្ត​​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​យុទ្ធសាស្ត្រកៀងគរ​ចំណូល​​សម្រាប់​ឆ្នាំ​២០១៤_២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដែល​មានការ​អញ្ជើញ​​ជា​​អធិបតី​ភាព​ពី​លោក​ឧកញ៉ា ម៉ែ​ន ​វិបុល​ អភិបាលរង​ខេត្ត ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ មន្ត្រីរាជការ​ ​​ព្រម​ទាំង​​តំណាង​ក្រុមហ៊ុន​សរុប​​​ជិត​២០០​រូប ​។

បើ​តាម​របាយការណ៍​របស់​សាខា​ពន្ធដារ​ខេត្តស្វាយរៀង​ បាន​​បង្ហាញ​​ថា ការ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​២០១៤ ​កើនឡើងចំនួន​១៦១,៥៧​លាន​ដុល្លារ ស្មើ​១៧,៩៣%​ ​ ។ ការប្រមូល​ចំណូល​ពន្ធ​សម្រាប់​ឆមាស​ទី​១​ ឆ្នាំ​២០១៥​ ក្នុង​ផែនការ​ប្រាក់​ខ្មែរ​ចំនួន​៤,៦៥៩.៥០​លាន​រៀល​ និង​ក្នុង​ផែនការ​ប្រាក់​​អាមេរិក​ចំនួន​​១,១៦៥.០៧​លាន​ដុល្លារ ​។ការ​អនុវត្តន៍​ជាក់ស្តែង​រយៈពេល​៦​ខែ​ ប្រមូល​ចំណូល​ពន្ធ​ជា​ប្រាក់​ខ្មែរ​​បាន​ចំនួន​២,៨២៧.០១​លាន​រៀល ​និង​ប្រាក់​អាមេរិកបាន​ចំនួន​៧០៦.៧៣​លាន​ដុល្លារ ​។ ​បើ​គិត​ជា​ភាគរយ ​គឺ​ចំណូល​កើនឡើង​  ៕