ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​ពីបទ ហិង្សារ​ដោយ​ចេតនា

កណ្តាល: កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ ស្រុក​កោះធំ បាន​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យម្នាក់ តាម​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​។​ការឃាត់​​ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត​១០ ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិក្បាលជ្រោយ ឃុំ​ឈើខ្មៅ​ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ ឈឿន ឆៃ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។​ដោយ​ចោទ​ពីបទ​៖ ហិង្សារ​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ជ្រៃ​ក្រៅ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំខេត្តកណ្តាល កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៤ ។​

​ការចាប់ខ្លួន​នេះ​តាម​ដីកា​លេខ​៖៧០៨ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៥​របស់លោក អ៊ី ម៉ាណូ​កា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្ដាល ។​ករណីនេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​ពីបទ ហិង្សារ​ដោយ​ចេតនា

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​ពីបទ ហិង្សារ​ដោយ​ចេតនា