សន្តិសុខ​នៅក្នុង​កិច្ចប្រជុំកំពូល​អាស៊ានត្រូវបានរឹតបន្តឹង​ ខណៈមានការគំរាម​វាយប្រហារ​ភេវរកម្មនៅ​ម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី​ ៖ មេប៉ូលិសម៉ាឡេស៊ី ​លោក Khalid Abu Bakar ​បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញថា ​មានការគំរាមវាយ​ប្រហារ​​​ភេវរកម្ម​​នៅក្នុងប្រទេសម៉ាឡេស៊ី ​មុនពេលការមកដល់​លោកប្រធានាធិបតីអាមេរិក ​បារ៉ាក់ អូបាម៉ា ​ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក​នៅទី​ក្រុង​គួឡាឡំាពួរ ។

បើតាមមេប៉ូលិសដដែល​ មកដល់ពេលនេះ​សន្តិសុខនៅក្នុងប្រទេសម៉ាឡេស៊ី​ត្រូវបានរឹតបន្តឹងបំផុត ​ដោយក្នុងនោះ​មានមានទាហាន​និងប៉ូលិសសរុប​៤៥០០នាក់ បានត្រូវ​គេដាក់ពង្រាយ​នៅជុំវិញទីតំាងកិច្ច​ប្រជុំកំពូលអាស៊ាន​និងកិច្ចប្រជុំពាក់ព័ន្ឋ និងនៅតាមគោលដៅជាច្រើនទៀត​។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕