ព័ត៌មាន​បន្ថែម​ករណី​កាប់​គ្នា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ជនសង្ស័យ​ពាក់ព័ន្ធ​ករណីកាប់​ជន​រង​គ្រោះ​ឲ្យ​រង​របួស​ កាលពី​យប់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ២០១៥ ក្នុង​ជម្លោះ​ផឹកស៊ី​នៅ​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ទៀត​ហើយ​ គឺ​ឈ្មោះ​សូ ​ភក្តី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​កាលពី​យប់មិញ​៕